កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មានបរទេស បានទម្លាយឱ្យដឹងថា ក្រុមអ្នកសង្រ្គោះនៅក្នុងហេតុការណ៍រញ្ជួយដីនាទីក្រុង ប្រទេសមីយ៉ាន់ម៉ា បានរកឃើញសាកសពរបស់អតីត Miss Tourism Myanmar ឆ្នាំ ២០១៨ ដែលបានស្លាប់នៅក្រោមអគារខុនដូរ Sky Villa Conda ដែលនាងស្នាក់នៅ។

យ៉ាងណាមិញ ខាងស្ថាប័នMiss Tourism Myanmar បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការស្លាប់របស់នាងដោយបានឱ្យដឹងថា នាងពិតជាបានស្លាប់ក្នុងហេតុការណ៍រញ្ជួយដីដែលបានកើតឡើងនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅពិតមែន ដោយខុនដូ Sky Villa ដែលនាងស្នាក់នៅបានដួលរលំ ហើយនាងបានជាប់នៅខាងក្នុងចេញមកក្រៅមិនទាន់។

យ៉ាងណាមិញ ការស្លាប់របស់នាងពិតជាធ្វើឱ្យមហាជនមានការសោកស្តាយខ្លាំងណាស់ ហើយម្នាក់ៗក៏បានបន់ស្រន់ឱ្យនាង ក៏ដូចជាប្រជាជនមីយ៉ាន់ម៉ាដទៃទៀតដែលបានបាត់បង់ជីវិត ឱ្យបានទៅដល់សុខគតិភពផងដែរ៕


ប្រភព៖ EJan