ជារឿងដ៏គួរឱ្យសោកសង្រេង លោក ខៀវ កាថា ដែលជាអ្នកនិពន្ធមានឈ្មោះល្បីល្បាញ នាទសវត្សរ៍ ៩០ ត្រូវបានរាយការណ៍ថា លោកបានទទួលមណរភាពហើយ នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយរោគាពោធ ក្នុង ជន្មាយុ ៧៤ ឆ្នាំ បច្ចុប្បន្នសពរបស់លោក ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សូមជម្រាបថា លោក ខៀវ កាថា គឺជាអ្នកនិពន្ធមានឈ្មោះល្បីល្បាញ នាទសវត្សរ៍ ៩០ ខណៈបទចម្រៀងល្បីៗដែលជាស្នាដៃនិពន្ធរបស់លោករួមមានដូចជាបទចម្រៀង លក់ស្រែចូលបា, បទម្ចាស់អូរស្រីខ្មៅ និង បទអនិច្ចាអ្នកស្រែ។ល។
ដោយឡែក បើនិយាយពីស្ថានភាពជំងឺរបស់លោកកន្លងមក លោក ខៀវ វន្នី កូនប្រុសបង្កើតរបស់លោកបានឱ្យដឹងថា ឪពុករបស់លោក បានធ្លាក់ខ្លួនឈឺធ្ងន់ ក្រុមគ្រួសារក៏បញ្ជូនទៅព្យាបាលនៅមន្ទីរកាល់ម៉ែត្រ នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតក្នុងការសង្រ្គោះបន្ទាន់របស់គ្រូពេទ្យនៅមន្ទីរកាល់ម៉ែត អស់រយៈពេលជាង ១០ ថ្ងៃ តែនៅមិនទាន់ធូរស្បើយក៏សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ដោយស្ថានភាពជំងឺដល់ដំណាក់ចុងក្រោយក៏បញ្ជូនមកស្រុកវិញតាមរយៈឡានសាមុយ លុះមកដល់ខេត្តកំពង់ឆ្នាំងក៏លាចាកលោកតែម្តង៕

ប្រភព ៖ Fresh News