សោកស្ដាយ! លោកតារហ័សនាមជាងគំនូរវត្តភ្នំ ល្បីស្នាដៃគំនូរតាមរោងកុនក្នុងយុគសម័យមាស ទទួលមរណភាពហើយ

Share This

កាលពីឆ្នាំ ២០១៩-២០២០ ស្ថិតក្នុងវ័យ ៨០ ប្លាយ លោកតា កែវ សាន់ ដែលមានរហ័សនាម ជាងគំនូរវត្តភ្នំ និង ជាអតីតជាងគំនូររោងកុនដ៏ល្បីល្បាញ ក្នុងយុគសម័យមាសជំនាន់ទ.វទី ៦០ និង ៧០ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សារអំពីខ្សែជីវិត និង អាជីពរបស់លោក ដែលលោកនៅតែបន្តជាជាងគំនូរឥតឈប់ឈរ ទោះឈានដល់វ័យជ្រេទ្រុឌទ្រោមទៅហើយក្តី។ ក្រោយស្ងប់ស្ងាត់តែប៉ុន្មានឆ្នាំ ជាអកុសលក៏ទើបតែឃើញព័ត៌មានថា លោកតាបានទទួលមរណភាពតាំងពីចុងឆ្នាំ ២០២៣ ម្ល៉េះ។

ជាក់ស្តែង បើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sokmean Alexandra  ដោយភ្ជាប់មកជាមួយរូបគំនូរលោកតា កែវ សាន់ ដាក់តម្កល់ជាមួយកោដ្ឋ លោកតាបានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣។ ស្នាមញញឹមនៅស្រស់ សម្តីដក់ជាប់ក្នុងការចងចាំនៅឡើយ គ្រាជីវិតចុងក្រោយ លោកតាបានប្រើជីវិតយ៉ាងរីករាយជាមួយអាជីព ដោយគូរគំនូររកកម្រៃសម្រាប់តែចិញ្ចឹមជីវិតប្រចាំថ្ងៃ។

តុមួយកៅអីមួយជាមួយជក់បីបួនដើម អមនឹងថ្នាំពណ៌កំប៉ុង លោកតាបានតាំងទីកន្លែងគូរនៅក្បែរកន្លែងលក់ផ្កាស្រស់ខាងកើតផ្សារធំថ្មី សម្រាប់ជាកន្លែងរកកម្រៃ តាំងពីពេលព្រឹករហូតដល់ថ្ងៃល្ងាច។ លោកតាគូរបដាដាក់លើផ្កាស្រស់ឱ្យអ្នកលក់ផ្កាទាំងនៅផ្សារធំថ្មីផង​ និង ខ្លះទៀតឱ្យអ្នកលក់ផ្កាមកពីកន្លែងផ្សេងៗ ដូចជាផ្សារអូរឫស្សី ផ្សារអូឡាំពិក និង ​ម្តុំវិមានឯករាជ្យជាដើម។ គូរបដាមួយតម្លៃ ៥០០០ រៀល ចំណាយពេលត្រឹមតែប្រាំនាទី លោកតាអាចគូរឆ្លាក់គ្រប់អក្សរភាសាទាំងអស់មិនថា អង់គ្លេស ចិន បារាំង ជប៉ុន អារ៉ាប់ កូរ៉េ ថៃ ឡាវ ឬវៀតណា។ ចំពោះភាសានិយាយវិញ លោកតាអាចប្រើបាន ៣ ភាសា គឺ ខ្មែរ ចិន និង វៀតណាម។

ស្រណោះសម្តីលោកតា កែវ សាន់ និយាយប្រាប់យើងកាលនោះ៖ «ការងារនេះស្រាល ងាយស្រួលធ្វើណាស់ គិតមើល! យើងហូបបាយចាប់សាច់ចាប់បន្លែនៅប្រើចង្កឹះពីរ ចំណែកការងារគំនូរ កាន់តែជក់មួយអាចរកលុយបានយ៉ាងស្រួល។​ វាជាការងារដែលកុងស្រលាញ់ បើនៅមានកម្លាំង កុងនៅតែធ្វើរហូត បានច្រើនកាលណា រឹតតែសប្បាយធ្វើកាលនឹង(…សើច)»

លោកតាបានបន្ថែមសម្តីចុងក្រោយថា៖ «ចំណេះនេះបើកុងស្លាប់ទៅក៏មិនបានយកទៅតាមដែរ  បើមានបងប្អូនកូនចៅណាពេញចិត្តស្រលាញ់ខាងគំនូរដូចកុង កុងពេញចិត្តនឹងបង្រៀនដោយមិនគិតថ្លៃអីទេ»

គួរឱ្យដឹងដែរថា «ជាងគំនូរវត្តភ្នំ» គឺជារហ័សនាមរបស់លោកតា កែវ សាន់ ដែលលោកតាគឺជាអតីតជាងគំនូររោងកុនដ៏ល្បីល្បាញក្នុងយុគសម័យមាសជំនាន់ទសវត្សរ៍ទី ៦០ និង ៧០ ដែលវិស័យភាពយន្តខ្មែរបានឈានដល់ចំណុចកំពូលមួយក្នុងប្រវត្តិសាស្ត្រ។ ក្នុងចំណោមរោងកុនប្រមាណជិត ៧០ ទាំងនៅតាមបណ្តាខេត្ត និង ទីក្រុងភ្នំពេញ មានរោងកុនដល់ទៅជាង ៣០ ឯណោះ ដែលលោកតាបានគូរជារូបភាពឈុតឆាកក្នុងសាច់រឿងនៅលើផ្ទាំងក្រណាត់ធំៗ ដាក់តាំងបង្ហាញផ្សព្វផ្សាយនៅខាងមុខរោងកុន៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ស្វែងរកព័ត៌មាន​ ឬវីដេអូ