នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ ខេត្តសៀមរាប បានជួបហេតុការណ៍ខ្យល់កន្ដ្រាក់ខ្លាំង និង រន្ទះបាញ់នៅស្ទើរទូទាំងខេត្ត បណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះសម្បែង មនុស្សរងរបួស និង ដួលរលំដើមឈើជាច្រើនកន្លែង។
ក្រោយកើតបាតុភូតខ្យល់កន្ដ្រាក់នៅឯខេត្តសៀមរាបនេះដែរ លើបណ្ដាញសង្គមមហាជនជាច្រើនកំពុងផ្ទុះចែករំលែក និង ចូលរួមសោកស្ដាយចំពោះហេតុការណ៍នេះ ជាពិសេសក្រោយពីឃើញរូបភាពដើមឈើចំណាស់ដ៏ស្រស់ស្អាតមួយដើមនៅក្នុងទីធ្លាប្រាសាទអង្គរវត្ត ក៏ត្រូវបានខ្យល់កន្ត្រាក់ធ្វើឱ្យដួលរលំដែរ។
ក្នុងនោះ មហាជនជាច្រើនបានបង្ហាញការស្រណោះស្ដាយខ្លាំង ព្រោះជាដើមឈើចំណាស់ដ៏ស្រស់ស្អាត ផ្ដល់ម្លប់ត្រឈឹងត្រឈៃ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ និង បរទេសចូលចិត្តផ្ដិតរូបភាពជាមួយផ្ទាំងប្រាសាទអង្គរ ប៉ុន្តែពេលនេះនៅសល់ត្រឹមតែរូបភាពនៃការចង់ចាំប៉ុណ្ណោះ៕