បើទោះកម្ពុជាមិនបានឈានចូលទៅកាន់ Top នៅក្នុងការប្រកួត Miss Universe លើកទី ៧៤ នៅក្នុងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រក៏ពិតមែន ប៉ុន្តែ Miss Universe Cambodia 2025 ហ្វីយ៉ាតា នារីសុជាតា នៅតែបានធ្វើឱ្យកម្ពុជាមានមោទកភាពចំពោះរូបនាងយ៉ាងខ្លាំង។

ក្នុងនោះដែរ Miss Universe Cambodia 2025 ហ្វីយ៉ាតា នារីសុជាតា បានធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា ខណៈអ្នកគាំទ្រច្បាស់ជាបានជ្រាបហើយថា បន្ទាប់ពីបានឈានជើងទៅចូលរួមប្រកួត Miss Universe លើកទី ៧៤ នៅឯប្រទេសថៃ បវរកញ្ញាកម្ពុជារូបនេះបានទទួលរងនៅការឡកឡាយ និង ប្រើពាក្យមិនសមរម្យជាច្រើនពីសំណាក់ប្រជាជនថៃ។ យ៉ាងណាក៏ដោយ ក៏ Queen កម្ពុជារូបនេះ នៅតែបន្តដំណើរយ៉ាងមោះមុត ដើម្បីតំណាងឱ្យកម្ពុជាបន្តទៀត។

ម្យ៉ាងវិញទៀតនោះ ស្របពេលដែលកម្ពុជា និង ប្រទេសថៃកំពុងមានបញ្ហានឹងគ្នាផងនោះ តែគ្រាប់ពេជ្រកម្ពុជារូបនេះ មិនខ្លាចញញើតក្នុងការបោះជំហានទៅកាន់ប្រទេសថៃក្នុងការប្រកួតតែម្នាក់ឯង ដើម្បីតំណាងកម្ពុជា និង ស្រែកឈ្មោះកម្ពុជានៅលើឆាក Miss Universe 2025 នៅឯប្រទេសថៃនោះឡើយ។

ជាការពិត បើទោះជាលទ្ធផលមិនអាចនឹងដូចការរំពឹងទុករបស់អ្នកគាំទ្រ ប៉ុន្តែប្រជាជនកម្ពុជាពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះការតស៊ូ ជម្នះ និង ប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរបស់ Miss Universe Cambodia 2025 ហ្វីយ៉ាតា យ៉ាងខ្លាំង៕




