នាពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្ដល់ជូននូវលេខទូរស័ព្ទចំនួន ៤ ខ្សែ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ករណីមានចម្ងល់ពាក់ព័ន្ធជុំវិញការផ្តល់សេវាអត្តសញ្ញាណកម្ម ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ ជាដើម។
ក្នុងករណីមានចម្ងល់ដូចរៀបរាប់ខាងលើនេះ លោកអ្នកអាចទាក់ទងទៅកាន់លេខដែលមានដូចខាងក្រោម ៖
ក. ព័ត៌មានសៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ
១. លោកវរសេនីយ៍ឯក កែត ប៊ុនហេង នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ លេខទូរស័ព្ទ ០១២ ៣០៥ ៧១៤
២. លោកវសេនីយ៍ទោ សេង វុន នាយរងការិយាល័យ លេខទូរស័ព្ទ ០១២ ៣៨៩ ៨៨៨
ខ. ពត៌មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
១. លោកស្រីវរសេនីយ៍ទោ សុផេត សេដ្ឋាវតី នាយការិយាល័យអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ លេខទូរស័ព្ទ ០១២ ៦៩៨ ៧៧៧
២. លោកវរសេនីយ៍ទោ ចាន់ សំអាន នាយរងការិយាល័យលេខទូរស័ព្ទ ០៦៧ ៤១៩ ១១១៕