ថ្មីៗនេះ មានឃ្លីបវីដេអូមួយ ដែលបង្ហាញឱ្យឃើញពីផ្ទះមួយខ្នងនៅប្រទេសឥណ្ឌូនេស៊ី កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះមើលទៅពីខាងក្រៅគឺជាផ្ទះឈើសាមញ្ញ ប៉ុន្តែនៅខាងក្នុងវិញតុបតែងមិនចាញ់ផ្ទះវីឡា។
តាមវីដេអូខ្លីនេះបានបង្ហាញឱ្យឃើញថា ផ្ទះមួយខ្នងនេះមើលពីក្រៅទៅ ហាក់ដូចជាផ្ទះឈើធម្មតាមួយ ដែលដូចជាផ្ទះអ្នកនៅតាមជនបទ ពោលគឺគ្មានភាពលេចធ្លោគួរឱ្យចាប់អារម្មណ៍អ្វីឡើយ ប៉ុន្តែបើងាកទៅមើលខាងក្នុងវិញ គឺហួសចិត្តខ្លាំងតែម្តង ព្រោះការតុបតែងមិនចាញ់ផ្ទះវីឡាឡើយ មានទាំងសាឡុងល្អៗ ដេគ័រស្រស់ស្អាតថ្លៃថ្នូរ គឺខុសស្រឡះពីរូបភាព និង បរិយាកាសខាងក្រៅខ្លាំងណាស់។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គម បានឃើញវីដេអូនេះហើយម្នាក់ៗក៏ហួសចិត្ត ព្រោះមិននឹកស្មានថាមានអ្នកនឹកឃើញចេះសង់ផ្ទះបែបនេះឡើយ។ លើសពីនេះទៅទៀត ក៏មានអ្នកមួយចំនួនបានលេងសើចថា បើសង់ផ្ទះរបៀបនេះ ច្បាស់ណាស់ចោរនឹងមើលរំលង ព្រោះខាងក្រៅមើលទៅដូចជាផ្ទះអ្នកក្រ ប៉ុន្តែមិនដឹងសោះថាជាសេដ្ឋីលាក់ខ្លួន៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Sanook