សូមស្វាគមន៍ មកកាន់ព្រឹត្តិការណ៍អបអរសាទរសហគ្រិនភាពនៅកម្ពុជា រៀបចំដោយសហគ្រិនខ្មែរ

Share This

សហគ្រិនខ្មែរ កំពុងរៀបចំព្រឹត្តិការណ៍មួយដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ ៦:០០ នាទីល្ងាច ក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ សហគ្រិនភាព និង កិច្ចសហប្រតិបត្តិការ។ ព្រឹត្តិការណ៍នេះ នឹងផ្តល់សារសំខាន់ក្នុងការជំរុញការរីកចម្រើន និង ការអភិវឌ្ឍនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

ព្រឹត្តិការណ៍នេះនឹងបង្ហាញនូវសកម្មភាពជាបន្តបន្ទាប់ដែលរៀបចំឡើងក្នុងគោលបំណងទាក់ទាញអ្នកចូលរួមមកពី វិស័យសាធារណៈ និង ឯកជន។ ព្រឹត្តិការណ៍នេះផងដែរនឹងបើកឲ្យមានការចូលរួមពីសាធារណជន និង ដៃគូពាក់ព័ន្ធនានា។ អ្នកចូលរួមទាំងអស់ក្នុងកម្មវិធី នឹងមានឱកាសបង្កើតបណ្តាញទំនាក់ទំនង ដែលសម្រិតសម្រាំងឡើងក្នុងគោលបំណងផ្សារភ្ជាប់សហគ្រិន ម្ចាស់អាជីវកម្ម និង ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញនវានុវត្តន៍ និង វឌ្ឍនភាពសេដ្ឋកិច្ចនៅកម្ពុជា។

ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ ២០២៤ គឺជាឱកាសមួយសម្រាប់សហគ្រិនក្នុងការបង្ហាញពីភាពច្នៃប្រឌិត និង នវានុវត្តន៍ដែលកើតឡើងពីការគាំទ្ររបស់ដៃគូសហការរាប់បញ្ចូលទាំងសហគ្រិនខ្មែរ និង ស្ថាប័ននៅក្នុងប្រព័ន្ធ អេកូឡូស៊ីមានចាប់ពីកម្រិតវិទ្យាល័យ មហាវិទ្យាល័យ ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និង មធ្យម។

ព្រឹត្តិការណ៍នេះបានរំលេចទៅដោយកម្មវិធីសំខាន់ៗរួមមាន៖ កម្មវិធីការវិនិយោគដើម្បីផលវិជ្ជមាន, កម្មវិធីប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព, ពិធីសម្ពោធកម្មវិធីសហគ្រិនមហាវិទ្យាល័យ, កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម, និង ពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ។

ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះមានគោលបំណងផ្តល់ឲ្យអ្នកចូលរួមមានឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មទៅកាន់វិនិយោគិនអន្តរជាតិ។ យើងខ្ញុំសូមអរគុណដល់ដៃគូសហការគាំទ្រនៃកម្មវិធី មានអ្នកឧបត្ថកម្រិតផ្លាទីនីម ក្រុមហ៊ុន Smart Axiata, អ្នកឧបត្ថម្ភកម្រិតមាស ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ វីង ដែលបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមធ្វើឲ្យព្រឹត្តិការណ៍នេះអាចដំណើរការទៅបាន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យសហគ្រិនភាព និង នវានុវត្តន៍ឲ្យកាន់តែរីកចម្រើន។

សូមអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ ២០២៤ ទាំងអស់គ្នា នៅថ្ងៃទី ២៤ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ ៦:០០ នាទីល្ងាច៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ធ្លាប់តែស្គាល់ឈ្មោះក្នុងសិល្បៈ ទើបដឹងថាលោកតា សង់ស៊ីស មានឈ្មោះពិតពីរោះខ្លាំងណាស់

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ