នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចសព្វព្រះរាជហឫទ័យប្រារព្ធ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ខាងមុខព្រះបរមចេតិយគន្ធបុប្ផា នៃព្រះបរមរតនកោដ្ឋ និង បួងសួងក្នុងឱកាសខួបព្រះរាជប្រសូត្រ ១០៣ ព្រះវស្សា នៃព្រះបរមរតនកោដ្ឋ។
 
   
តាមរយៈព្រះរាជពិធីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏បានចូលរួមដង្ហែសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ និង ភាពសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខព្រះមហាចេតិយ ព្រះករុណាព្រះបរមរតនកោដ្ឋ នៃព្រះបរមរាជវាំង៕




 
				 
															 
															 
															 
															 
															 
															 
															 
															