នៅមុននេះបន្តិច អគ្គិសនីកម្ពុជា បានជូនដំណឹងឱ្យបានដឹងថា នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ វេលាម៉ោង ១៤:១៦ នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីរវាងប្រភពសាំងក្រូនខ្សែបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល និង បន្ទុកនៅរាជធានីភ្នំពេញ បណ្តាលឱ្យដាច់ចរន្តអគ្គិសនីមួយភាគធំ។
ទាក់ទិនទៅនឹងរឿងនេះ អគ្គិសនីកម្ពុជា បានបញ្ជាក់ឱ្យបានដឹងថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និង ភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
ក្នុងនោះ អគ្គិសនីកម្ពុជា ក៏បានសូមឱ្យសាធារណជនមេត្តាជ្រាបជាព័ត៌មាន និង សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕