នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣៖ មានខណ្ឌទួលគោក និង ខណ្ឌពោធិ៍សែនជ័យ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦៖ មានខណ្ឌដូនពេញ ខណ្ឌឫស្សីកែវ និង ខណ្ឌច្បារអំពៅ
២. ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌសែនសុខ ខណ្ឌដង្កោ និង ខណ្ឌច្បារអំពៅ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌទួលគោក ខណ្ឌឫស្សីកែវ និង ខណ្ឌមានជ័យ
៣. ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌកំបូល
៤. ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌជ្រោយចង្វារ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌព្រែកព្នៅ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖