សុខគា គីមលាង បង្កើតមូលនិធិស្រមោចរាំ ជាមួយគោលបំណង ៣ ដើម្បីសិល្បៈរបាំខ្មែរ

Share This

ដូចប្រិយមិត្តធ្លាប់បានដឹង សុខគា គីមលាង ឬហៅ កូនស្រមោច ក្រៅពីអាជីពសម្តែង និង បង្ហាញម៉ូដ នាងជានាដកាដ៏មានទេពកោសល្យ ដែលបានដុសខាត់ជំនាញច្បាស់លាស់ពីសាលាមធ្យមវិចិត្រសិល្បៈ។​ អាជីពរបាំបាននាំនាងឆ្ពោះទៅសម្តែងដល់ក្រៅប្រទេសដូចជា ចិន ហុងកុង ថៃ វៀតណាម បារំាង និង ប៉ែកអឺរ៉ុបជាដើម។

ក្នុងនាមជានាដកាពោរពេញដោយជំនាញ និង បទពិសោធ នាងរមែងបង្ហាញឆន្ទៈអភិរក្ស និង ចែករំលែកសម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ។ ដូចថ្មីៗនេះ នាងបានបង្កើតមូលនិធិ ស្រមោចរាំ ព្រមជាមួយគោលបំណង ៣ សំខាន់ ដើម្បីសិល្បៈរបាំខ្មែរ។​

តាមការសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុក សុខគា គីមលាង នាងបានលើកឡើងពីគោលបំណងយ៉ាងដូច្នេះថា៖ « Dancing Ant Foundation – មូលនិធិស្រមោចរាំ នាងខ្ញុំ សុខគា គីមលាង មានកិត្តិយស សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា មូលនិធិស្រមោចរាំ ជាមូលនិធិ ដែលនាងខ្ញុំបង្កើតឡើងដោយផ្ទាល់ក្នុងគោលបំណងធំៗចំនួនបី ៖

១. ផ្តល់ការគាំពារ និង គាំទ្រយ៉ាងពេញទំហឹងក្នុងការទ្រទ្រង់ដល់ស្ថាប័ន ឬ ក្លឹបបង្ហាត់បង្រៀនសិល្បៈរបាំខ្មែរគ្រប់ទម្រង់ នូវសម្ភារ ឧបទេស គ្រឿងសម្រាប់តុបតែងកាយ សំពត់ អាវ ដូចដែលនាងខ្ញុំបាន និង កំពុងធ្វើដោយផ្ទាល់ជាច្រើនរួចមកហើយ។

២. ដើម្បីផ្តល់ជូននូវការអប់រំ និង ចំណេះជំនាញ បទពិសោធដែលនាងខ្ញុំមាន ក្រោមការហាត់រៀនយ៉ាងស្ទាត់ជំនាញពីសាលាមធ្យមវិចិត្រសិល្បៈ ទៅកាន់អ្នកបន្តវេនជំនាន់ក្រោយ តាមរយៈការបង្ហាត់បង្រៀនដោយផ្ទាល់ពីរូបនាងខ្ញុំ និង លោកគ្រូអ្នកគ្រូដែលជាបង្គោលដ៏ឆ្នើមជាច្រើនរូបទៀត។

៣. ដើម្បីរៃអង្គាសមូលនិធិ សាងសង់ទីកន្លែងសិក្សាអប់រំ ចំណេះជំនាញជូនដល់បងប្អូន លោកគ្រូ អ្នកគ្រូ ដែលស្ថិតនៅតំបន់ទីដាច់ស្រយាល និង ចូលរួមរាល់កិច្ចការងារសង្គម ដែលកំពុងត្រូវការ។

ដើម្បីជាការចែករំលែក ការផ្តល់ឱ្យនូវឱកាស និង ក្តីសង្ឃឹម ជាពិសេសបងប្អូនអ្នកដែលស្រលាញ់ ចង់ថែរក្សា ហាត់រៀនសិល្បៈរបាំបុរាណខ្មែរ ដែលជាកេរមរតកដ៏មហាសាលរបស់ដូនតាខ្មែរ ឱ្យបានគង់វង្ស និង រស់រវើកគ្រប់ជំនាន់តរៀងទៅ។ ជាពិសេសការផ្តល់ឱកាសប្អូនៗ ដែលរស់នៅតំបន់ដាច់ស្រយាលក៏អាចមានឱកាសទទួលបានការហាត់រៀន នឹងស្មើមុខស្មើមាត់ក្នុងការកសាង ខឿនវប្បធម៌ អរិយធម៌ជាតិឱ្យកាន់តែល្បីរន្ទឺ។

សូមចូលរួមជាមួយខ្ញុំដើម្បីកសាងអ្នកបន្តវេនដ៏មានគុណភាព និង ឧត្តមភាពជូនមាតុប្រទេសរបស់យើង»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ