សឹងមិនមានឱកាសបង្ហាញ តែទីបំផុត ល្ខោនយីកេជនជាតិកួយ បានសម្ដែងលើឆាកធំដំបូងក្នុងមហោស្រព «បុណ្យភូមិ»

Share This

មហោស្រព «បុណ្យភូមិ» សប្តាហ៍ទី ១ បានរៀបចំរួចរាល់ទៅដោយរលូនកាលពីថ្ងៃទី ០៥ និង ទី ០៦ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយសប្តាហ៍ទី ១ នេះ បាននាំមកនូវភាពទាក់ទាញជាច្រើនដល់អ្នកស្រុកមកលេងបុណ្យភូមិ ដូចជាការលេងល្បែងប្រជាប្រិយជាច្រើនរួមមាន វាយក្អម ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ ជាដើម។

អ្វីដែលឆក់យកបេះដូងអ្នកទស្សនាកាន់តែខ្លាំងនាយប់ថ្ងៃទីមួយ ពោលគឺនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៥ នោះគឺ អ្នកស្រុកបុណ្យុភូមិបាន ក្រាលកន្ទេលមើល ល្ខោន និង បានស្គាល់ច្បាស់ថាអ្វី ទៅជាល្ខោនយីកេជនជាតិកួយ ដោយឆាកមហោស្រព «បុណ្យភូមិ» ឆ្នាំទី ១២ នេះ គឺជាឆាកធំដំបូងបំផុត ដែល ល្ខោនយីកេជនជាតិកួយ បានសម្តែង​រឿង «ព្រះលក្ខិសនវង្ស»។

គួរឱ្យដឹងថា ល្ខោនយីកេជនជាតិកួយ ប្រចាំតំបន់​​នៃខេត្តកំពង់ធំនេះ គឺមានវាសនាមិនខុសពី ល្ខោនដទៃទៀតឡើយក្នុងសម័យសង្គ្រាម គឺត្រូវបានរងការបំផ្លិចបំផ្លាញអស់ស្ទើរតែទាំងស្រុង ទាំងធនធានមនុស្ស ទាំងចម្រៀង សាច់រឿងជាភាសាកួយ ព្រមទាំងក្បាច់រាំផងដែរ។

សព្វថ្ងៃនេះ ក្រុម ល្ខោនយីកេជនជាតិកួយ មានសមាជិកប្រមាណ ២៧ នាក់ ​ដែលជាចំនួនមួយច្រើនគួរសម ប៉ុន្តែក្រុមល្ខោននេះ នៅតែជួបប្រទះនឹងកង្វះទីផ្សារនៃការសម្តែង ដោយកន្លងមកក្រុមល្ខោននេះ បានចេញសម្តែងភាគច្រើនតែនៅក្នុងភូមិស្រុក និង ធ្លាប់សម្តែងនៅរាជធានីភ្នំពេញចំនួន ៣​ ដង តែប៉ុណ្ណោះ។

ដោយឡែក ក្នុងរាត្រីថ្ងៃទីមួយ នៃមហោស្រព «បុណ្យភូមិ» សប្តាហ៍ទី ១ អ្នកស្រុកបុណ្យភូមិក៏បានទស្សនានូវល្ខោនស្រមោលស្បែកធំ ដែលជាការសម្តែង ដោយសមាគម សិល្ប:សុវណ្ណភូមិ ក្នុងរឿងរាមកេរ្តិ៍ ដកស្រង់ត្រង់ឈុត «នាងបុញ្ញកាយ» ផងដែរ។ ក្នុងនោះ តាមរយ:ការបង្ហាញ ទម្រង់សិល្ប:បុរាណខ្មែរទាំងពីរទម្រង់នេះ ធ្វើឱ្យមហាជនច្រើនកុះករ បានស្គាល់នូវទម្រង់សិល្ប:ខ្មែរ សមស្រប ទៅនឹងទិសដៅបុណ្យភូមិ ដែលធ្វើឡើងក្រោមប្រធានបទ «សម្បត្តិបេតិភណ្ឌអរូបិយ ដែលត្រូវការការពារជាបន្ទាន់»។

សូមបញ្ជាកក់ថា បុណ្យភូមិនៅជួបគ្នាជាថ្មីម្តងទៀតនូវសប្តាហ៍ទីពីរ នៅថ្ងៃទី ១១ ដល់ ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នៅវត្តស្វាយអណ្តែត ដោយមានការលេងល្បែងប្រជាប្រិយ និង មានការស្លៀកក្បិនក្រាលកន្ទេលមើលល្ខោន ដូចជាល្ខោនខោលវត្តស្វាយអណ្តែត ល្ខោនយីកេ នីពេជខេត្តកំពង់ធំ លោ្ខនពោលស្រី និង ទម្រង់សិល្ប:ជាច្រើន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ