ជាការពិតណាស់ កន្លងមកមហាជនអ្នកគាំទ្រតារាចម្រៀង Step ច្បាស់ជាបានជ្រាបហើយពីទំនាក់ទំនងរបស់លោករវាងពិធីករប្រុសរូបសង្ហា លោក សុខ សិរីវឌ្ឍនា គឺជាបងប្អូនបង្កើតនឹងគ្នា ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួនតូច អាចនឹងភ្លេច ឬក៏មិនទាន់បានជ្រាបក៏ថាបាន។

ជាក់ស្តែង កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ ជាថ្ងៃកំណើតរបស់លោក Step នោះ អ្នកគាំទ្របានចាប់អារម្មណ៍នឹងផុសមួយរបស់លោក សុខ សិរីវឌ្ឍនា ដែលបានបង្ហោះជូនពរ លោក Step ជាប្អូនប្រុស និង ទទួលបានការបញ្ចេញមតិសួរនាំថា៖ «តើតារាប្រុសទាំង ២ ជាបងប្អូននឹងគ្នាឬ បានជាមុខដូចគ្នា?»។

គួរជម្រាបថា លោក Step មានឈ្មោះពិតថា សុខ វិបុល គឺជាប្អូនប្រុសបង្កើតរបស់ពិធីកររូបសង្ហា លោក សុខ សិរីវឌ្ឍនា។ បច្ចុប្បន្ន លោក Step បានបន្តឈរលើវិថីសិល្បៈក្នុងនាមជាតារាចម្រៀង រីឯលោក សុខ សិរីវឌ្ឍនា ហាក់រយាលពីសិល្បៈក្នុងនាមជាពិធីករក្តី ប៉ុន្តែលោកនៅតែបន្តផលិតមាតិកាចែកចាយនៅលើបណ្តាញសង្គមនានាផងដែរ៕






 
				 
															 
															 
															 
															 
															 
															 
															 
															