មហាជននិយមតាមដានពីការងារសិល្បៈ និង ឯកជនរបស់អតីតបេក្ខភាព Cambodia Idol រដូវកាលទី ៣ កញ្ញា ញឹមសួន សោភាទេពី ច្បាស់ជាបានជ្រាបហើយថា ក្រោយពីបានក្លាយទៅជាតារាចម្រៀងអាជីពហើយនោះ កាលពីអំឡុងឆ្នាំ ២០២៣ តារាចម្រៀងស្រីរូបនេះ បានបន្ថែមជំនាញផ្នែករ៉េបទៀត បន្ទាប់ពីនាងបានចូលប្រកួតក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី ១។

ក្នុងនោះ តារាចម្រៀងស្រី ញឹមសួន សោភាទេពី មិនត្រឹមតែមានអាជីពក្នុងវិស័យសិល្បៈ តែតារាចម្រៀងរវ័យ ២១ ឆ្នាំ រូបនេះក៏ជាមន្ត្រីនៅក្នុងស្ថាប័នរដ្ឋមួយរូបផងដែរ។

ជាក់ស្តែង នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ កញ្ញា ញឹមសួន សោភាទេពី បានបង្ហោះរូបភាពក្នុងឯកសណ្ឋានទាហាន និង អមនឹងសារមួយឃ្លាថា៖ «ព្រឹកថ្ងៃទី 29/5/2025 មកបំពេញការងារនៅបញ្ជាការដ្ឋានអង្គរក្ស (ប្រកាសអាសន្នក្នុងជួរកងទ័ព)»៕




