មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងក្ដីអាណិតអាសូរ ទៅដល់ស្ត្រីជាម្ដាយ ដែលជួបហេតុការណ៍ក្រោយនាំកូនតូចទៅលេងទឹកសមុទ្រត្រូវបានខ្ញែរសមុទ្រ ឬចាហួយសមុទ្រ (Jelly Fish) តោង បណ្ដាលឱ្យរលាកពេញខ្លួនប្រាណ គួរឱ្យអាណិត។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីហ្វេសប៊ុកស្ត្រីជាម្ដាយដែលមានឈ្មោះ សាលីស្រីមុំ លក់គ្រឿងសំណង់ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ បានបង្ហោះរូបភាព ភ្ជាប់ជាមួយសារដាស់តឿនទៅដល់ឪពុកម្ដាយគ្រប់រូបដែលនាំកូនៗទៅលេងសមុទ្រឱ្យបានដឹងថា ៖ «ជាសារដាស់តឿនសម្រាប់ម៉ាក់ៗ អាណិតកូនខ្លោចចិត្ត ៣ យប់ហើយមិនដែលបានដេកទេ លើកទីមួយក្នុងជីវិត បើមានកូនតូចកុំឱ្យងូតទឹក និង លេងទឹកសមុទ្រវារោលសាហាវណាស់ លើសពីអាណិតកូនប្រុសម៉ែ»។

ក្នុងនោះស្ត្រីជាម្ដាយបានឆ្លើយតបនៅក្នុងការបញ្ចេញមតិ ដោយបញ្ជាក់ពីមូលហេតុឱ្យដឹងថា កូនរបស់គាត់បានក្លាយជាបែបនេះ គឺដោយសារតែហែលលេងទឹកសមុទ្យ ត្រូវចាហួយសមុទ្រ (Jelly Fish) ទិច ដោយគ្រាន់តែប៉ះភ្លាម កូនរបស់គាត់ស្រែកយំប្រកាច់យកតែម្ដង គួរឱ្យអាណិតបំផុត៕
