ថ្មីៗនេះ ក្រោយពីការធ្វើដំណើរថ្មើរជើងរបស់បវរកញ្ញា កុយ អេនណា បានបញ្ចប់ទៅ មហាជនជាច្រើនបានសង្កេតឃើញមានយុវជនកម្ពុជាមួយចំនួន បាន និង កំពុងធ្វើដំណើរថ្មើរជើងទៅកាន់បណ្តាខេត្តនានាជាបន្តបន្ទាប់ ក្នុងគោលបំណងជួយសង្គម និង ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាដើម។
ក្នុងនោះ ក្នុងនាមជាអ្នកធ្លាប់រៀបចំកម្មវិធីរត់ និង ដើរកន្លងមក ក្រោយបានឃើញយុវជនបានចាប់ផ្តើមធ្វើសកម្មភាពនេះ លោកក៏បានបញ្ចេញមតិខ្លះ ខណៈលោកយល់ថា មានអ្នកខ្លះបានធ្វើមិនទាន់ត្រឹមត្រូវ។ លើសពីនោះ លោក សាយ ក៏បានផ្តាំពីចំណុចសំខាន់ ១ ថែមទៀតផង។
លោក សាយ បានរៀបរាប់ថា៖ «ឃើញមានសកម្មភាពជួយសង្គមដោយប្រើការរត់ ឬដើរមានច្រើនជាបន្តបន្ទាប់ តែធ្វើដោយត្រឹមត្រូវ មានគោលដៅច្បាស់លាស់ និង មានតម្លាភាព នៅមានតិចនៅឡើយ។ ចូរធ្វើការងារសង្គម ដោយការទទួលខុសត្រូវ»៕