ជាការពិតណាស់ កន្លងមកមហាជនអ្នកនិយមតានដានសកម្មភាពរបស់តារាចម្រៀង Original Song លោក សាយ ច្បាស់ជាបានជ្រាបមកហើយពីសកម្មភាពមនុស្សធម៌ និង ការលើកកម្ពស់តំបន់ទេសចរណ៍ បេតិកភណ្ឌពិភពលោករបស់កម្ពុជា។

ក្នុងនោះ រយៈពេលប៉ុន្មានថ្ងៃមកនេះ លោក សាយ ក៏បានបង្ហាញឆន្ទៈ ស្រែករកយុត្តិធម៌សម្រាប់កម្ពុជា ជាពិសេសនោះគឺការខូចខាតប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក សឹងគ្មានលស់មួយថ្ងៃណានោះឡើយ។

យ៉ាងណាមិញ ស្របពេលជនភៀសសឹក នៅមិនទាន់វិលត្រឡប់ចូលស្រុកទេសវិញ លោក សាយ និង ក្រុមការងារ Sai Force ក៏មិនសំងំនោះឡើយ ដោយពួកលោកបានធ្វើការជាអ្នកស្ម័គ្រចិត្ត ជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងការពិគ្រោះជំងឺ និង ពិនិត្យ (កម្រិតស្រាល) ជូនដល់ពុកម៉ែបងប្អូនភាសសឹក ជាពិសេសគឺកុមារ និង មនុស្សចាស់ជរាផងដែរ៕


