សាប៊ូបោកសម្លៀកបំពាក់ទារក និង កុមារ សរីរាង្គម៉ាកក្លិន ផលិតផលកូនខ្មែរ ១០០% ត្រូវបានដាក់សម្ពោធលក់ជាផ្លូវការនៅទីផ្សារកម្ពុជា!

Share This

ក្រុមហ៊ុន IG Trading Group ដែលចែកចាយផ្តាច់មុខសាប៊ូកូនក្មេងសរីរាង្គម៉ាកក្លិន បានធ្វើការសម្ពោធជាផ្លូវការនូវសាប៊ូបោកសម្លៀកបំពាក់ទារក និងកុមារ ដោយមានការចូលរួមពីខាងក្រុមហ៊ុន KHH អ្នកផលិតផ្ទាល់ផងដែរ។ ការនាំចូល និងលើកស្ទួយផលិតផលក្នុងស្រុក គឺស្របតាមទស្សនវិស័យរួម និងបេសកកម្មយូរអង្វែង របស់ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប ហើយអ្វីដែលកាន់តែពិសេស Klen Baby មិនត្រឹមតែជាផលិតផលរបស់កូនខ្មែរជាអ្នកផលិតទេ ប៉ុន្តែវាក៏ត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន IG Trading Group ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងចែកចាយបន្តដោយ Baby Outlet ដែលជាហាងលក់ផលិតផលកូនក្មេង បង្កើតឡើងដោយកូនខ្មែរម្នាក់ផងដែរ។

លោក លោក ច័ន្ទ បញ្ញារិទ្ធ នាយកប្រតិបត្ដិក្រុមហ៊ុន IG Trading Group បានមានប្រសាសន៍ថា៖ «Klen Baby គឺជាសាប៊ូកូនក្មេងសរីរាង្គដំបូងគេនៅកម្ពុជា ជាស្នាដៃរបស់កូនខ្មែរ ត្រូវបានបន្សំរូបមន្តដោយអ្នកជំនាញជនជាតិកូរ៉េ និងបានផលិតតាមស្តង់ដារប្រទេសកូរ៉េ ដែលវាធ្វើឱ្យផលិតផលនេះកាន់តែរឹងមាំ និងមានភាពទាក់ទាញ។ ក្នុងនាមជាអ្នកចែកចាយ យើងតែងតែស្វែងរកនូវផលិតផលដែលបញ្ជាក់ពី ប្រភពច្បាស់លាស់។ នៅពេលដែល KHH បង្ហាញយើងថា នេះមិនមែនត្រឹមតែជាផលិតផលក្នុងស្រុកទេ ប៉ុន្តែជាផលិតផលក្នុងស្រុកដែលប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារកូរ៉េពិត យើងដឹងភ្លាមថា នេះមិនមែនជាការផ្សងព្រេងទេ ប៉ុន្តែគឺជាផលិតផលដែលឈ្នះ។ អតិថិជននឹងទទួលបាននូវផលិតផលដែលមានគុណភាពអន្តរជាតិ ព្រមទាំងតម្លៃសមរម្យ ហើយផលិតក្នុងប្រទេសខ្លួនឯង»

លោកបានបន្ថែមទៀតថា៖ «យុទ្ធសាស្ត្រទីផ្សាររបស់យើងគឺផ្តោតលើគុណភាព សុវត្ថិភាព និងគុណតម្លៃរបស់ផលិតផល។ ជំនួសឱ្យការធ្វើទីផ្សារទូទៅ យើងផ្តោតខ្លាំងលើការជឿទុកចិត្តពីសំណាក់មាតាបិតាមកកាន់សាប៊ូ KLEN Baby តាមរយៈការផ្សព្វផ្សាយគ្រប់ប្រភេទ។ យើងធានាថា ផលិតផលរបស់យើងនឹងមានវត្តមាននៅគ្រប់សាខារបស់ Baby Outlet និងគ្រប់ទីតាំងរបស់ដៃគូលក់រាយទូទាំងប្រទេស ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរក និងការបញ្ជាទិញផលិតផល។ ការផ្តោតលើការជឿទុកចិត្ត គុណភាព និងសុវត្ថិភាពរបស់ទារក និងកុមារនេះនឹងធ្វើឱ្យទំនិញ ជ្រាបចូលទីផ្សារបានលឿនជាងមុន»

លោក ជា និមល នាយករកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន KHH ក៏បានលើកឡើងផងដែរថា៖ «យើងសូមធានាជូនអតិថិជន ថា KLEN Baby ជាផលិតផលក្នុងស្រុកថ្មី មានស្តង់ដារសុវត្ថិភាព និងគុណភាព មិនចាញ់ម៉ាកផលិតផលអន្តរជាតិដែលពួកគាត់ធ្លាប់ប្រើឡើយ។ ជាក់ស្តែង រោងចក្រ KHH របស់យើងដំណើរការក្រោមស្តង់ដារត្រួតពិនិត្យគុណភាពអន្តរជាតិយ៉ាងតឹងរ៉ឹងតាមស្តង់ដាររបស់កូរ៉េ។

KLEN Baby ត្រូវបានធ្វើតេស្តដោយគ្រូពេទ្យកុមារ និងគ្រូពេទ្យជំនាញខាងសើស្បែកថា ពិតជាមានលក្ខណៈមិនធ្វើឱ្យប្រតិកម្មអាឡែស៊ី និងមិនបង្កឱ្យមានការរលាក។ រូបមន្តផ្សំពីរុក្ខជាតិធម្មជាតិរបស់យើង គ្មានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ ហើយយើងបានរាយបញ្ជីរូបមន្តរបស់យើងយ៉ាងច្បាស់លាស់។ យើងមិនត្រឹមតែបំពេញតាមស្តង់ដារប៉ុណ្ណោះទេ ប៉ុន្តែយើងមានគោលបំណងបង្កើតស្តង់ដារថ្មីមួយ ដែលកើតចេញពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអ្វីដែលស្បែករបស់កុមារកម្ពុជាត្រូវការ»

បើយើងក្រឡេកទៅមើលទស្សនវិស័យរបស់ Mr.Lee អ្នកឯកទេសបន្សំរូបមន្តរាល់គ្រប់ប្រភេទនៃសាប៊ូ សរីរាង្គ កូនក្មេងម៉ាក Klen ដែលជាជនជាតិកូរ៉េមួយរូប បានលើកឡើងថា ការបន្សំរូបមន្តរបស់សាប៊ូគឺផ្តោតទៅលើសុវត្ថិភាពរបស់ក្មេងជាចម្បង ព្រោះទារក និងកុមារសុទ្ធសឹងតែស្ថិតនៅក្នុងដំណាក់កាលលូតលាស់ និងមានស្បែកដែលក្មេងខ្ចី ងាយរងប្រតិកម្ម។ ដូច្នេះ ការផ្សំសាប៊ូដែលមានលក្ខណះសរីរាង្គ គ្មានជាតិកាត់ គឺជាអ្វីដែលលោកត្រូវតែដាក់ចិត្ត ដាក់កាយបង្កើតវាឡើង។ ជាចុងក្រោយ លោកក៏បានផ្តល់ជាកំលាំងចិត្តដល់កូនខ្មែរយើងថា រាល់អ្វីដែលជនបរទេសអាចធ្វើបាន កូនខ្មែរក៏អាចធ្វើបានដូចគេដែរ។ យើងរួមគ្នាលើកស្ទួយផលិតផលក្នុងស្រុក។

គូសបញ្ជាក់ផងដែរថា សាប៊ូកូនក្មេងសរីរាង្គម៉ាកក្លិន បច្ចុប្បន្នក៏មានកម្មវិធីពិសេស “កូននាំសំណាង” ដែលធ្វើការចែករង្វាន់ឆ្នោតលើសម្បកដបផងដែរ។ រង្វាន់មានដូចជា បន្តោងខ្សែកមាស១ជី ជាច្រើនរង្វាន់ និងសាប៊ូ KLEN Baby រាប់ម៉ឺនរង្វាន់។ ដូច្នេះ ពេលធ្វើការបញ្ជាទិញសាប៊ូ លោកប៉ា អ្នកម៉ាក់កុំភ្លេចសាកសួរព័ត៌មានលម្អិតណា៎៕

             

             

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ