នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់ នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ស្អែកនេះ ដល់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដោយ ស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦៖ មានខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌព្រែកព្នៅ
២. ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និង ខណ្ឌច្បារអំពៅ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌឫស្សីកែវ ខណ្ឌចំការមន ខណ្ឌច្បារអំពៅ
៣. ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌសែនសុខ និង ខណ្ឌពោធិ៍សែនជ័យ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌកំបូល
៤. ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ និង ខណ្ឌពោធិ៍សែនជ័យ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖


