កុំឡូយឆាយហួសលទ្ធភាព! ព្រោះចង់ហាយសូរដូរឡានដូរទូរស័ព្ទទិញខុនដូថ្មី ទៅបង់រំលោះគេ យូរៗក្លាយជាបំណុលរុំសួតមិនដឹងខ្លួន

Share This

សម្ភារនិយមថ្លៃៗ របស់ទំនើបៗ បានកំពុងធ្វើឱ្យមនុស្សបច្ចុប្បន្នជ្រួលជ្រើម រហូតអ្នកខ្លះលទ្ធភាពមិនដល់ សុខចិត្តជាប់បំណុល ជ្រើសរើសវិធីបង់រំលោះឱ្យតែបានយកមកហ៊ឺហា សម្ញែង ឬ ហាយសូរនឹងគេ។ បំណុលងាយនឹងបង្កើត ប៉ុន្តែមុននឹងធ្វើវា ត្រូវដឹងថា តើបំណុលនោះ ជាបំណុលល្អ ឬ​ បំណុលអាក្រក់។

បើតាមការចែករំលែករបស់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បំណុលមានពីរ គឺ បំណុលល្អ និង បំណុលអាក្រក់។ លោកបានពន្យល់ជាឧទាហរណ៍យ៉ាងដូច្នេះ ៖ «បើយើងខ្ចីលុយគេមកដើម្បីទិញឡាន យកឡានមកបង្អួតគេ វាជាបំណុលអាក្រក់។ តែបើខ្ចីលុយគេទិញឡានទៅរត់តាក់ស៊ី ឬ យកមករត់ឈ្នួល ឬ ជួលឱ្យគេ វាជាបំណុលល្អ។ មួយវិញទៀត បើខ្ចីលុយគេយកទៅធ្វើផ្ទះសំណាក់ ធ្វើផ្ទះជួល ឱ្យកម្មកររោងចក្រ វាជាបំណុល្អ»។

លោកបាននិយាយសង្កត់ទៀតថា ៖ «មនុស្សដែលគ្រោះថ្នាក់បំផុត គឺ ហាយសូរ អត់មានតែខំធ្វើមាន អ្វីៗកើតចេញពីខ្មាសគេ។ ខ្មាសមិត្តភក្តិខ្លាចណាស់ ចុះហេតុអ្វីខ្មាសធនាគារ ម៉េចមិនខ្លាច?»។

លោកបន្តទៀតថា ៖ «គាត់ឃើញក្រុមគ្រួសារគាត់ មិត្តភក្តិគាត់មានឡាន លុយគេទិញខ្លួនគេ គេមានប្រាក់ខែគ្រប់គ្រាន់ ហើយគេទិញលុយសុទ្ធ គេមិនទិញរំលោះ។ ចំណែកគាត់វិញ ខ្លាចខ្មាសគេ ឡានខ្លួនឯងមានជិះសោះ ទៅដូរយកស៊េរីថ្មី បង់រំលោះ។ គាត់គិតថាប្រាក់ខែថេរ ៥ រយដុល្លារ ឬ ១ ពាន់ដុល្លារ គិតថាអស្ចារ្យ ចុះបើគេឈប់ឱ្យធ្វើការ ឬ គេបញ្ឈប់ត្រូវគិតយ៉ាងម៉េច? ក្រុមហ៊ុនខ្លួនឯងនៅក្ស័យធន ចុះទម្រាំធ្វើការឱ្យគេ?»។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ថា បំណុល្អមិនជាថ្វី តែបើបំណុលអាក្រក់ ខ្ចីពីមួយដាក់មួយ ហើយបើខូច CBC (ខូចឈ្មោះក្នុងប្រព័ន្ធឥណទាន) នឹងលែងខ្ចីធនាគារបានហើយ។ ដល់ខ្ចីធនាគារលែងបាន ចាប់ផ្តើមទៅខ្ចីឯកជន ការប្រាក់កាន់តែថ្លៃ ចុងក្រោយជំពាក់ជុំទិស ក្ស័យខ្លួនឯង៕

ចុចទីនេះ ដើម្បីទស្សនាវីដេអូ 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ណាត់គ្នាទៅ! ថ្ងៃនេះ ស្ថានទូតបារាំង បើកទ្វារឱ្យចូលទស្សនាជាថ្មី មានព្រឹត្តិការណ៍ផ្សារបារាំង ស្តង់អាហារ និងកម្មវិធីជាច្រើន

អ្នកវិទ្យាសាស្រ្តចិន សិក្សារកឃើញកាវពិសេសផលិតពីអយស្ទ័រ អាចបិទឆ្អឹងបាក់ឱ្យជាប់គ្នាត្រឹមតែ ៣ នាទី ដោយមិនបាច់វះកាត់

នេះជាបិតាបង្កើត LinkedIn​ ពីមុនគេថាជាគំនិតឆ្កួ-ត តែ ១៤ ឆ្នាំក្រោយក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ

(វីដេអូ) ពិសេសណាស់! កុមារតូចៗ និង អ្នកចូលរួម បង្ហាញស្នាមញញឹមក្នុងកម្មវិធី បុណ្យភូមិមានជើង ថ្ងៃទី ១ នៅប្រាសាទកោះកេរ

ព័ត៌មានបន្ថែម

ណាត់គ្នាទៅ! ថ្ងៃនេះ ស្ថានទូតបារាំង បើកទ្វារឱ្យចូលទស្សនាជាថ្មី មានព្រឹត្តិការណ៍ផ្សារបារាំង ស្តង់អាហារ និងកម្មវិធីជាច្រើន

នេះជាបិតាបង្កើត LinkedIn​ ពីមុនគេថាជាគំនិតឆ្កួ-ត តែ ១៤ ឆ្នាំក្រោយក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ

(វីដេអូ) ពិសេសណាស់! កុមារតូចៗ និង អ្នកចូលរួម បង្ហាញស្នាមញញឹមក្នុងកម្មវិធី បុណ្យភូមិមានជើង ថ្ងៃទី ១ នៅប្រាសាទកោះកេរ

អ្នកមានប្តីចាប់អាជីពទាំងនេះ អាចគ្រាំទ្រូងស្ល-ា//ប់ ព្រោះការសិក្សាថ្មីបង្ហាញថា ពួកគេភាគច្រើនតែងលួចលាក់ទៅស៊ីនំក្រៅផ្ទះ

ស្រុកនេះមានសព្វគ្រប់! នៅថៃ បុរសអាយុ ៤០ ឆ្នាំ បែ-កថ្នាំកាន់អាវុ-ធបា.-ញ់មនុស្សឆៅៗស្លា /ប់អស់ម្នាក់

អាសូរណាស់! មួយគ្រួសារ ៤ នាក់ ត្រូវស្ល-ា./ប់ទាំងអស់ ក្រោយស្នាក់នៅសណ្ឋាគារ ហើយត្រូវថ្នាំគីមីសម្លាប់សត្វល្អិតភាយចូលបន្ទប់

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

(វីដេអូ) សំងំព្យាបាលជំងឺម្តងទៀមួយរយៈ Bro KH វិលត្រឡប់មកលើវិស័យផលិតមាតិកាវិញជាមួយក្តីសង្ឃឹមថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ