សម័យក៏ចេះ បុរាណក៏ប្រសប់! ស៊ឹម ស្រីនិច ក្ដោបបានតំណែងជាតួឯកស្រីក្នុងទស្សនីយភាពល្ខោនបាសាក់លើកដំបូង

Share This

មហាជនសុទ្ធសឹងតែបានស្គាល់ហើយពីតារាសម្ដែងស្រី ស៊ឹម ស្រីនិច ដែលកន្លងមកឆក់បានប្រជាប្រិយភាពខ្លាំងជាមួយស្នាដៃសម្ដែង ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតផូរផង់របស់នាង ដោយមានសន្ទុះទីផ្សារខ្ពស់លេចមុខក្នុងភាពយន្តខ្មែរជាច្រើន និង ក្ដាបបានតំណែងតួឯកស្រីជាបន្តបន្ទាប់។

ម្យ៉ាងវិញទៀត ស៊ឹម ស្រីនិច ក៏តែងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរពីទេពកោសល្យយ៉ាងប៉ិនប្រសប់របស់នាង ដែលឃើញថានាងអាចសម្ដែងបានគ្រប់ទម្រង់ គ្រប់តួអង្គមានស្លូត កាច ឆ្នាស់ និង ចរិតលក្ខណៈតួអង្គផ្សេងៗទៀតយ៉ាងស័ក្តិសម។

ដោយឡែក មកដល់ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍លើសមត្ថភាព ទេពកោសល្យក្នុងវិស័យសម្ដែងរបស់តារាស្រីរូបនេះទៀត ខណៈបានឃើញនាងបង្ហាញវត្តមានក្នុងការសម្ដែងទម្រង់សិល្បៈបុរាណម្ដង គឺក្ដោបបានតំណែងជាតួឯកស្រីក្នុងទស្សនីយភាពដ៏ធំនៃល្ខោនបាសាក់រឿង «កែវ មុន្នីរតនា ធីតាមុខសេះ» រួមជាមួយសិល្បករល្បីៗជាច្រើនទៀត។

ចំពោះទស្សនីយភាពល្ខោនបាសាក់នេះដែរ បានបើកដំណើរការសម្ដែងជាផ្លូវការកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ នៅឯរោងមហោស្រពពិមានអាកាស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាការចូលរួមលើកទឹកចិត្តដល់សិល្បករ-រិនី លោកគ្រូ អ្នកគ្រូចំពោះការជួយលើកកម្ពស់នូវទម្រង់សិល្បៈខ្មែរដែលកំពុងប្រឈមនឹងការបាត់បង់។

គួរឱ្យដឹងដែរថា ទស្សនីយភាពល្ខោនបាសាក់ រឿង «កែវ មុន្នីរតនា ធីតាមុខសេះ» ជាការសហការរៀបចំដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និង ប្រវត្តិសាស្ត្រ នៃសហភាពសហពន្ធ័យុវជនកម្ពុជា គាំទ្រដោយសមាគមសិល្បករខ្មែរ និង សហភាពសហពន្ធ័យុវជនវិស័យវប្បធម៌ និង វិចិត្រសិល្បៈ ដែលមានការចូលរួមសម្តែងដោយសិល្បករ-ការិនី នៃសាលាមធ្យមវិចិត្រសិល្បៈ និង សិល្បករ-ការិនីឯករាជ្យមួយចំនួនផងដែរ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ព័ត៌មានបន្ថែម

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

(វីដេអូ) អ្នកគ្រូបង្រៀនស្អាត សាន្ត កុសុមៈ រំភើបចិត្តពេលបានក្លាយជាគ្រូបង្រៀនដូចក្តីស្រមៃ ទោះចុះឡើងឆ្ងាយផ្ទះរាល់ថ្ងៃក៏សប្បាយ

ផ្ទុះចាប់អារម្មណ៍! តារាចម្រៀងពន្លកថ្មីត្រូវជាសាច់ឈាមឧកញ៉ា ខេមរៈ សិរីមន្ត មានទឹកដមសំឡេងស្រដៀង ខេមរៈ ស្រីពៅ

អធឹកអធមណាស់! មង្គលការ ស្វែង សុជាតា យប់មិញ មានមិត្តរួមអាជីពចូលរួមយ៉ាងកុះករ

ស្វែងរកព័ត៌មាន​ ឬវីដេអូ