ផេកផ្លូវការ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស បានបង្ហោះការជម្រាបជូនពីលក្ខខណ្ឌ ដល់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដែលអស់លទ្ធភាពបង់ភាគទាន។

ក្នុងនោះដែរ តាមរយៈសេចក្តីលម្អិតរបស់ ប.ស.ស. បានជម្រាបជូនថា៖ «អស់លទ្ធភាពបង់ភាគទាន តើត្រូវធ្វើដូចម្ដេច? ប្រសិនបើសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន នោះលោកអ្នកត្រូវអនុវត្តដូចខាងក្រោម៖
– ក្នុងករណីសមាជិក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) អស់លទ្ធភាពបង់ភាគទាន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬតាមរយៈកម្មវិធីទូរសព្ទដៃ ប.ស.ស. (NSSF Member APP) អំពីការខកខាននេះមក ប.ស.ស. ដោយត្រូវមានហេតុផលសមរម្យ។
– ក្នុងករណីសមាជិក ប.ស.ស. មិនបានជូនដំណឹងមក ប.ស.ស. នោះត្រូវបានចាត់ទុកថា សាមីខ្លួនស្ម័គ្រចិត្តបោះបង់សិទ្ធិចូលរួមក្នុងរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្ត»។
គួរបញ្ជាក់ថា៖ រយៈពេលនៃការខកខានបង់ភាគទាន គឺមិនត្រូវលើសពី ៦ (ប្រាំមួយ) ខែជាដាច់ខាត។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ ឬ ១២៩៧ ៕

