សមជាគំរូ! អ្នកឧកញ៉ា តុល លន ធុរជនខ្លាំងក្នុងវិស័យអចលនទ្រព្យ តែងចូលរួមសន្ធឹកសន្ធាប់ក្នុង​ការងារសង្គម និង សប្បុរសធម៌នានា

Share This

នៅក្នុងវិស័យអចលនទ្រព្យ អ្នកឧកញ៉ា តុល លន ត្រូវបានគេស្គាល់ថាជា ពាណិជ្ជករមួយរូប ដែលមានបទពិសោធជាច្រើនឆ្នាំជាមួយនឹងគម្រោងបុរី ខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើប និង គម្រោងជាច្រើនផ្សេងទៀតដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និង នៅខេត្តព្រះសីហនុ។

ជាក់ស្តែង ក្រៅពីជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា គឺជាស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន 5 អិលអេច លន ស៊ីធី ឌីវេឡុបម៉ិន ឯ.ក. (5LH Lorn City Development Co., Ltd.) ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ (អភិវឌ្ឍន៍លំនៅឋាន)។

បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ អ្នកឧកញ៉ា ក៏ជាធុរជនពោរពេញដោយបទពិសោធ និង វិជ្ជាជីវៈខ្ពស់ ដែលអាចប្រើប្រាស់ភាសាខ្មែរ និង អង់គ្លេស។

ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក អ្នកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្ម និង សន្ធឹកសន្ធាប់ក្នុងការងារសង្គម និង សប្បុរសធម៌នានារួមមាន៖ ចូលរួមកសាងវត្តអារាមព្រះពុទ្ធសាសនាដូចជា ព្រះវិហារ សាលាឆាន់ កុដិ និងព្រះពុទ្ធរូប នៅតាមបណ្ដាខេត្ដមួយចំនួន បរិច្ចាគថវិកាដល់មណ្ឌលកុមារកំព្រា មន្ទីរពេទ្យគន្ធបុប្ផា និង ឧបត្ថម្ភដល់កងទ័ពការពារព្រំដែនផងដែរ។

តាមរយៈការចូលរួមទាំងនេះ អ្នកឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ និង ផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ប្រភព៖ Cambodian Oknha Association 

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ករណីកម្រ! បុរសម្នាក់រស់នៅធម្មតាជាង ៤០ ឆ្នាំហើយ ទើបដឹងខ្លួនឯងអត់មានខួរក្បាល ៩០%

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ណាត់គ្នាទៅ! ថ្ងៃនេះ ស្ថានទូតបារាំង បើកទ្វារឱ្យចូលទស្សនាជាថ្មី មានព្រឹត្តិការណ៍ផ្សារបារាំង ស្តង់អាហារ និងកម្មវិធីជាច្រើន

អ្នកវិទ្យាសាស្រ្តចិន សិក្សារកឃើញកាវពិសេសផលិតពីអយស្ទ័រ អាចបិទឆ្អឹងបាក់ឱ្យជាប់គ្នាត្រឹមតែ ៣ នាទី ដោយមិនបាច់វះកាត់

កុំឡូយឆាយហួសលទ្ធភាព! ព្រោះចង់ហាយសូរដូរឡានដូរទូរស័ព្ទទិញខុនដូថ្មី ទៅបង់រំលោះគេ យូរៗក្លាយជាបំណុលរុំសួតមិនដឹងខ្លួន

ព័ត៌មានបន្ថែម

ណាត់គ្នាទៅ! ថ្ងៃនេះ ស្ថានទូតបារាំង បើកទ្វារឱ្យចូលទស្សនាជាថ្មី មានព្រឹត្តិការណ៍ផ្សារបារាំង ស្តង់អាហារ និងកម្មវិធីជាច្រើន

កុំឡូយឆាយហួសលទ្ធភាព! ព្រោះចង់ហាយសូរដូរឡានដូរទូរស័ព្ទទិញខុនដូថ្មី ទៅបង់រំលោះគេ យូរៗក្លាយជាបំណុលរុំសួតមិនដឹងខ្លួន

នេះជាបិតាបង្កើត LinkedIn​ ពីមុនគេថាជាគំនិតឆ្កួ-ត តែ ១៤ ឆ្នាំក្រោយក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ

(វីដេអូ) ពិសេសណាស់! កុមារតូចៗ និង អ្នកចូលរួម បង្ហាញស្នាមញញឹមក្នុងកម្មវិធី បុណ្យភូមិមានជើង ថ្ងៃទី ១ នៅប្រាសាទកោះកេរ

អ្នកមានប្តីចាប់អាជីពទាំងនេះ អាចគ្រាំទ្រូងស្ល-ា//ប់ ព្រោះការសិក្សាថ្មីបង្ហាញថា ពួកគេភាគច្រើនតែងលួចលាក់ទៅស៊ីនំក្រៅផ្ទះ

ស្រុកនេះមានសព្វគ្រប់! នៅថៃ បុរសអាយុ ៤០ ឆ្នាំ បែ-កថ្នាំកាន់អាវុ-ធបា.-ញ់មនុស្សឆៅៗស្លា /ប់អស់ម្នាក់

អាសូរណាស់! មួយគ្រួសារ ៤ នាក់ ត្រូវស្ល-ា./ប់ទាំងអស់ ក្រោយស្នាក់នៅសណ្ឋាគារ ហើយត្រូវថ្នាំគីមីសម្លាប់សត្វល្អិតភាយចូលបន្ទប់

កម្រិតជាតិពុលក្នុងខ្យល់អាក្រក់ខ្លាំង! ក្រុងមួយនៅឥណ្ឌា ដំឡើងម៉ាស៊ីនបន្សុទ្ធខ្យល់តាមដងផ្លូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ