ថ្មីៗនេះ មានករណីឃាតកម្មដ៏គួរឱ្យហួសចិត្តមួយ បានកើតឡើងនៅសហរដ្ឋអាមេរិក ដោយមានបុរសម្នាក់លើកដៃបាញ់សម្លាប់មនុស្សអស់ ២ នាក់ ហើយសារភាពថាសត្វកន្លាតជាអ្នកបញ្ជាឱ្យសម្លាប់។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅ Albuquerque រដ្ឋ New Mexico កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ដោយបុរសជាជនបង្កហេតុមានឈ្មោះថា Alexis Hernandez វ័យ ២៨។ បុរសនេះ បានចូលទៅបាញ់សម្លាប់បុរសចំនួន ២ នាក់នៅក្នុងផ្ទះគេផ្ទាល់តែម្តង ហើយក្រោយមកក៏ត្រូវប៉ូលិសឃាត់ខ្លួនបាននៅកន្លែងកើតហេតុ។

បុរសនេះបានសារភាពថា ខ្លួនពិតជាបានសម្លាប់មនុស្សពិតមែន តែគ្រាន់តែជាការការពារខ្លួននោះទេ។ បុរសនេះអះអាងមាន ១ នាក់នៅក្នុងចំណោមជនរងគ្រោះ បានលួចតាមដានខ្លួន ដោយបានលួចបំពាក់កាមេរ៉ានៅក្នុងអំពូលភ្លើង។ ក្រោយមកខ្លួនក៏បានឬសារសម្ងាត់ពីសត្វកន្លាតបញ្ជាមកថាឱ្យសម្លាប់គេមុន ទើបសម្រេចចិត្តសម្លាប់គេដើម្បីការពារអាយុជីវិតខ្លួន។ យ៉ាងណាមិញ បុរសខាងលើត្រូវបានគេឃុំខ្លួនបណ្តោះអាសន្ន ដើម្បីប្រមូលភស្តុតាងត្រៀមដំណើរក្តីទៅតាមផ្លូវច្បាប់៕

ប្រភព៖ NBC