កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ មានករណីដ៏មិននឹកស្មានមួយ ដែលមានបុរសជនជាតិថៃចំនួន ២ នាក់ បានរួមគ្នាឆ្មក់វាយនាយទាហានខ្មែរមួយរូប កំពុងឈរជើងនៅប្រាសាទតាមាន់ធំ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
ក្រោយពីបង្ករឿងរួច អាជ្ញាធរប្រទេសក៏បានឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោមនោះបាន ដោយបុរសជាជនដៃដល់នោះមានឈ្មោះ ស៊ុម ម៉ាយ ជាអតីតទាហានល្បាតព្រៃ សព្វថ្ងៃជាប្រធានក្លឹបអ្នកស្ម័គ្រចិត្តទាហានព្រៃ Pak Thong Chai និង ជាប្រធានបណ្តាញអតីតយុទ្ធជនខេត្តសាមុតសាខន។
អ្វីដែលគួរឱ្យហួសចិត្តនោះ គឺសង្កេតឃើញថាប្រជាជនថៃភាគច្រើនបាននាំគ្នាគាំទ្រទង្វើអសីលធម៌នេះពេញទំហឹងតែម្តង ម្នាក់ៗបានសរសើរពីទឹកចិត្តស្នេហាជាតិរបស់បុរសរូបនេះ ទាំងដែលវាជាការប្រព្រឹត្តអំពើហិង្សាដ៏ថោកទាប។ យ៉ាងណាក៏ដោយ ទង្វើនេះបានបញ្ជាក់ឱ្យអន្តរជាតិឃើញថា ជនជាតិថៃជាជនជាតិខ្វះសីលធម៌ជាមនុស្ស និង តែងគាំទ្របំផុតនូវអំពើហិង្សាលើជាតិសាសន៍ដទៃ៕