សារព័ត៌មានបរទេសមួយបានរាយការណ៍ពីរឿងរ៉ាវរបស់នារីម្នាក់ ដែលបានបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែការបាញ់ប្រហារ ហើយត្រូវគ្រួសារសម្រេចចិត្តបរិច្ចាគអវយវៈដើម្បីសង្រ្គោះជីវិតអ្នកដទៃ។

តាមព័ត៌មានបានឱ្យដឹងថា នារីខាងលើនេះមានឈ្មោះថា Kimber Mills វ័យ ១៨ ជាសិស្សម្នាក់។ នាងជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំង ៤ នាក់ ក្នុងការបាញ់ប្រហារនៅក្នុងពិធីជប់លៀងភ្នក់ភ្លើងនៅក្នុងទីក្រុង Cleveland រដ្ឋ Alabama កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ។ នៅពេលកើតហេតុភ្លាមៗ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែដោយសារតែអាការធ្ងន់ធ្ងរពេក ទើបខាងគ្រួសាររបស់នាងសម្រេចចិត្តគ្រូពេទ្យដកអុកស៊ីសែនចេញនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥។

យ៉ាងណាមិញ ចុងក្រោយគ្រួសាររបស់នាងក៏បានសម្រេចចិត្តបរិច្ចាគអវយវៈមួយចំនួនរបស់នាង ដូចជាបេះដូង និង សួត ដើម្បីយកទៅសង្រ្គោះជីវិតអ្នកដទៃ ដែលទង្វើនេះទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន។ ចំណែកឯលុយដែលមហាជនបានបរិច្ចាគមកឱ្យនាង ក៏ត្រូវបានគ្រួសារយកទៅជួយដល់ជនរងគ្រោះដទៃនៅក្នុងហេតុការណ៍បាញ់ប្រហារនេះផងដែរ៕



ប្រភព៖ Hindustantimes