កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ មហាជនច្បាស់ជាបានជ្រាបរួចមកហើយនូវរឿងរ៉ាវផ្ទុះខ្លាំង ទៅលើផេក «អាក្លូ»។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនមួយចំនួន ក៏ចង់ដឹងពីតួអង្គពិតទាំង ២ រូប ក្នុងរឿង គឺ អាក្លូ និង អាកច់ ដែរ ថា «តើតួអង្គទាំង ២ នេះ ជាជនជាតិអ្វី? ពេលនេះ នៅទីណា?» ជាដើម។
ក្នុងនោះដែរ សូម្បីតែតារាស្រី វ៉ាន់ នីឡា ក៏បានបង្ហោះ status សួរនាំពីតួអង្គពិតទាំង ២ រូបនោះដែរ ខណៈកញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ថា នាងពិតជាចង់ដឹង និង មិនបានស្គាល់ពីតួអង្គទាំង ២ នោះមែន។ Status នោះ វ៉ាន់ នីឡា បានរៀបរាប់ថា៖ «សុំសួរមួយបងប្អូន កូនតូច ២ នាក់ ដែលគេយកទៅធ្វើ អាក្លូ ហ្នឹងនៅរស់តើហ្អី? ព្រោះអីខ្ញុំឃើញពណ៌វីដេអូដូចចាស់ៗសារីមុនអាម៉េចទេ»។
ភ្លាមៗនោះ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅប្រាប់កញ្ញា វ៉ាន់ នីឡា ប៉ុន្តែអ្វីដែលធ្វើឱ្យមានរឿងរ៉ាវចម្រូងចម្រាសនោះ ព្រោះតែបេក្ខជន Top 4 The Voice Cambodia រដូវកាលទី ៣ សួន សុវណ្ណចន្នី ក៏បានចូលទៅបញ្ចេញមតិដូចគ្នា ប៉ុន្តែធ្វើឱ្យប៉ះពាល់អារម្មណ៍កញ្ញា វ៉ាន់ នីឡា។ យ៉ាងណាមិញ ខមមិននោះក៏ត្រូវបានលុបចេញវិញហើយដែរ។
ដោយឡែក ក្រោយខមមិនរបស់លោក សួន សុវណ្ណចន្នី បានលុបចេញហើយក្តី កញ្ញា វ៉ាន់ នីឡា ក៏មិនអស់ចិត្តក៏បានចេញមកចែករំលែកសារថ្មីមួយទៀត ដោយរៀបរាប់ថា ៖ «តាមពិតព័ត៌មាននេះ ខ្ញុំឃើញតាំងព្រឹកតែខ្ជិល share ខ្ជិលនិយាយ ព្រោះខ្ញុំបានឃើញគាត់លុបខមមិនគាត់ចោល lolz អត់ហ៊ានប្រឈមមុខក្នុងខមមិន តែ share ព័ត៌មានដែលថាឱ្យខ្ញុំ។ គាត់ថាខ្ញុំពស់ សេរីតែមួយ! ចង់សួរថាមុននឹងចូលខមមិនមានបានអាន status ខ្ញុំច្បាស់នៅ? មួយទៀតខ្ញុំចង់សួរថា តើសេរីតែមួយហ្នឹង សេរីតែមួយជាមួយពីណា? ហើយ status ខ្ញុំមួយនេះខុសត្រង់ណា? វាទៅឆ្កឹះឆ្កៀល U ឯងអីម្ល៉ឹងៗ? អត់ដែលស្គាល់ក៏អត់ចង់ share ចូលផេកខ្ញុំតែម្នាក់ហ្នឹង ដូចមិនសូវៗ»៕