តាមរយៈសមាគមមីកញ្ចប់ពិភពលោក World Instant Noodles Association (WINA) បានទម្លាយឱ្យដឹងថាប្រទេសវៀតណាមបានក្លាយជាប្រទេសដែលមានប្រជាជនទទួលទានមីកញ្ចប់ច្រើនជាងគេនៅក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៤ គឺនាំមុខប្រទេសកូរ៉េខាងត្បូងតែម្តង។

របាយការណ៍ពី WINA បានឱ្យដឹងថា នៅឆ្នាំ ២០២៤ កន្លងទៅ ប្រជាជនវៀតណាមបានទទួលទានមីកញ្ចប់សរុបចំនួន ៨,១៤ ពាន់លានកញ្ចប់ក្នុងមួយឆ្នាំ ឬជាមធ្យមប្រជាជនម្នាក់ទទួលទានចំនួន ៨១ កញ្ចប់ក្នុងមួយឆ្នាំ។ ចំនួននេះបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសដែលទទួលទានមីកញ្ចប់ច្រើនជាងគេក្នុងឆ្នាំ ២០២៤ និងបានទម្លាក់ប្រទេសកូរ៉េខាងត្បូងដែលជាជើងឯកកាលពីឆ្នាំ ២០២៣ កន្លងទៅ។

លើសពីនេះទៅទៀត តាមព័ត៌មានបានឱ្យដឹងថា មីកញ្ចប់របស់វៀតណាមកំពុងតែជ្រែកខ្លួនចូលទៅក្នុងទីផ្សាររបស់ជប៉ុនទៀតផង ដែលប្រជាប្រិយភាពកំពុងតែកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់។ ដោយឡែក ស្ថិតិរបស់ WINA បង្ហាញថានៅឆ្នាំ ២០២៤ កន្លងទៅនេះ ការទទួលទានមីកញ្ចប់ទូទាំងពិភពលោកបានឈានដល់ ១២ ៣០៧ ពាន់លានកញ្ចប់ ដោយកើនឡើង ២,៤ ភាគរយលើសពីឆ្នាំមុន ហើយតំបន់អាស៊ីនៅតែជាទីផ្សារចម្បងសម្រាប់មីកញ្ចប់ជានិច្ច៕
