រយៈពេលជាង ១ សប្ដាហ៍ហើយ ដែលអ្នកនាង មៀលីយ៉ាន ម្ចាស់មកុដ Miss Asia Pacific International Cambodia 2025 កំពុងស្ថិតនៅប្រទេសហ្វីលីពីន ដើម្បីតំំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិកម្មវិធី Miss Asia Pacific International 2025 ។
ក្នុងដំណើរការប្រកួតរយៈប៉ុន្មានថ្ងៃកន្លងទៅ អ្នកនាង មៀលីយ៉ាន់ តែងឆក់បានការចាប់អារម្មណ៍ និង សរសើរពីមហាជនអ្នកគាំទ្រខ្មែរ ចំពោះសកម្មភាពរបស់នាងក្នុងការប្រកួតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែហ្វាហាប់ និង លេចធ្លោខ្លាំងមិនចាញ់បេក្ខភាពបវរកញ្ញាដទៃឡើយ។
លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាកាន់តែរំភើប ខណៈទើបចូលកងប្រកួតឡើងឆាកថ្ងៃទី ១ ក្នុងកម្មវិធី Press Presentation នៃការប្រកួត Miss Asia Pacific International 2025 អ្នកនាង មៀលីយ៉ាន បានបង្ហាញខ្លួនយ៉ាងលេចធ្លោក្នុងឈុតប៊ីគីនី ព្រមទាំងត្រូវបានកម្មវិធីប្រកាសទទួលពានរង្វាន់មួយ គឺ Miss Eventologie ក្នុងចំណោមបេក្ខភាពបវរកញ្ញាជាច្រើនប្រទេស។
មកដល់វគ្គប្រកួតឈុតតំណាងជាតិ ថ្មីៗនេះ អ្នកនាង មៀលីយ៉ាន ក៏កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង មោទកភាព ដែលនាងបាននាំយកឈុតតំណាងជាតិកម្ពុជាដ៏ប្រណីត និង មានអត្ថន័យ ឈ្មោះ «នាងរំសាយសក់» ដើរបង្ហាញលើឆាកអន្តរជាតិ Miss Asia Pacific International 2025 នេះ ធ្វើបានយ៉ាងល្អ ស្រស់ស្អាតទន់ភ្លន់ និង មានអំណាចខ្លាំង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖