(វីដេអូ) អ្នកផលិតមាតិកាម្ហូប ម៉ូនីកា និង ស្វាមីអាល្លឺម៉ង់ ប្រើសំឡេងបញ្ជាក់ការពិតពីកម្ពុជាទៅកាន់ពិភពលោកបានដឹង ក្រោយរងការឈ្លានពានពីថៃ

Share This

ស្របពេលសារព័ត៌មានថៃ និង ប្រជាជនថៃកំពុងតែបំភ្លៃការពិតពីការឈ្លានពានរបស់ខ្លួន ដោយទម្លាក់ថាកម្ពុជាជាអ្នកចាប់ផ្តើមមុននោះ ពេលនេះប្រជាជនកម្ពុជាទាំងអស់កំពុងតែបង្ហាញពីការពិតពីកម្ពុជា ដែលត្រូវបានចោរថៃឈ្លានពានទឹកដីតាមរយៈរូបភាពផ្សេងៗគ្នា។

ងាកទៅកាន់អ្នកផលិតមាតិកាល្បីៗរបស់កម្ពុជាឯណោះវិញ ពេលនេះក៏កំពុងតែចាប់ផ្តើមប្រើសំឡេងរបស់ពួកគេ ដើម្បីបង្ហាញការពិតទៅកាន់ពិភពលោកដែរ។ ក្នុងនោះ អ្នកនាង ឡុង ម៉ូនីកា និង ស្វាមី លោក Mike ជនជាតិអាល្លឺម៉ង់ ក៏បានចេញមកបង្ហោះសារបង្ហាញការពិតរបស់កម្ពុជាទៅកាន់ពិភពលោកដែរ។

តាមរយៈវីដេអូ និយាយជាភាសាអាល្លឺម៉ង់ និង មានការបកប្រែជាភាសាអង់គ្លេស និង ខ្មែររបស់ អ្នកនាង ឡុង ម៉ូនីកា និង ស្វាមី បានរៀបរាប់ថា ៖ «មិត្តភក្តិអន្តរជាតិជាទីគោរព! ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ ខ្ញុំ​ចង់​ប្រាប់​អ្នក​ពីការពិតខ្លះ! ហេតុ​អ្វី​បាន​ជា​កម្ពុជា​ត្រូវចាប់​ផ្តើម​សង្គ្រាម​ នៅ​ពេល​ដែល​យើង​បាន​ព្យាយាម​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ​តាំង​ពី​ដើម​រៀង​មក? ប្រទេស​កម្ពុជា​ បាន​ឆ្លង​កាត់​សង្គ្រាម​រាប់​ទសវត្សរ៍ ហើយ​បច្ចុប្បន្នប្រទេសយើង កំពុងអភិវឌ្ឋន៍គ្រប់វិស័យ។ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​សង្គ្រាម​ទៀត? កម្ពុជា​ ធ្លាប់​ប្រើ​ការទូត​រួច​ហើយ​ក្នុង​អតីតកាល​ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ដោយ​សន្តិវិធី។

នៅដើមឆ្នាំ ១៩៦២ តុលាការ ICJ បានសម្រេចយល់ព្រមលើការបកស្រាយរបស់កម្ពុជាថា ខ្លួនមានការគ្រប់គ្រងស្របច្បាប់លើប្រាសាទព្រះវិហារ ក្នុងតំបន់ព្រំដែនជាមួយប្រទេសថៃ ហើយបានបញ្ជាក់ពីការបកស្រាយនេះម្តងទៀតក្នុងឆ្នាំ ២០១៣ បន្ទាប់ពីជម្លោះកើតឡើងជាថ្មីជុំវិញប្រាសាទព្រះវិហារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជម្លោះ​ព្រំដែន​បាន​នៅតែបន្ត​ រាលដាលទៅ​កន្លែង​ផ្សេង​ទៀត និង​ ប្រាសាទ​នៅ​តាម​ព្រំដែន។ កាល​ពី​ចុង​ខែ​ឧសភា​ឆ្នាំ​នេះ ទាហាន​ខ្មែរ​ម្នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​មួយដោយ​ទាហាន​ថៃ​នៅ​ខេត្ត​ព្រះវិហារ ហើយ​ជម្លោះ​លើ​ប្រាសាទ​ផ្សេងៗ​បាន​កាន់​តែ​ខ្លាំង​ឡើង​តាំង​ពី​ពេល​នោះ​មក។

ដូច្នេះហើយ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ កម្ពុជាបានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិម្តងទៀត ហើយបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ បំភ្លឺពីស្ថានភាពប្រាសាទតាមន្តធំ ប្រាសាទតាមន្តតូច ប្រាសាទតាក្របី និង តំបន់មុំ ៣។ ទោះ​យ៉ាង​ណា ថៃ​បាន​ប្រកាស​ថា​ខ្លួន​មិន​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ កម្ពុជា ចង់បានសន្តិភាព និង ស្ថេរភាព។ ប៉ុន្តែយើងមិនអាចទទួលយកបានទេ ពេលប្រទេសមួយផ្សេងទៀតព្យាយាមបំភ្លៃការពិត ដោយមធ្យោបាយយោធា ដូច្នេះហើយយើងកំពុងការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីភាគីម្ខាងទៀត។

ក្រោយ​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម​កាល​ពី​ព្រឹក​ម្សិល​មិញ កម្ពុជា​ក៏​បាន​អំពាវ​នាវ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ឱ្យ​ដោះ​ស្រាយ​ជម្លោះ​ក្នុង​កម្រិត​អន្តរជាតិ។ យើង​សង្ឃឹម​ថា ​ប្រទេស​ថៃ​នឹង​យល់ព្រម​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​តាម​រយៈ​មធ្យោបាយ​សន្តិវិធី​ និង ​ការទូត​អន្តរជាតិ។ សូមអរគុណ! #ThailandStartedTheWar #JusticeforCambodia #CambodianeedsPeace #WeWantPeaceNotWar #WhynotICJ»៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

 

 

default

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

ឆ្មារោគចិត្ត ដើរពាំលីអូ និង ស្រោមជើងប្រុសៗមកទុកពេញផ្ទះ រហូតម្ចាស់ផ្ទះបិទប្រកាសរកម្ចាស់របស់វិញ

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

ព័ត៌មានបន្ថែម

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

ស្វែងរកព័ត៌មាន​ ឬវីដេអូ