(វីដេអូ) អ្នកគាំទ្រអាណិតផង សរសើរផង! សុភ័ក្រ្ត កុសុម៉ា ពុលចំណីរហូតចូលពេទ្យ តែនៅក្រោកមកបំពេញការងារទាំងឈឺ

Share This

នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្ររបស់ពិធីការិនីល្បីឈ្មោះ សុភ័ក្ត្រ កុសុម៉ា បានផ្ទុះចាប់អារម្មណ៍ និង បង្ហាញក្ដីបារម្ភខ្លាំងចំពោះអ្នកនាង ក្រោយពីបានឃើញបង្ហោះសារ និង រូបភាពបង្ហាញស្ថានភាពរបស់អ្នកនាងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅខេត្តព្រះសីហនុ ដោយសារតែពុលចំណីធ្វើទុក្ខធ្ងន់ធ្ងរ។

សារនោះ សុភ័ក្រ្ត សុកុម៉ា បានបង្ហោះរៀបរាប់ថា ៖ «ដំបូងឡើយនាងខ្ញុំគិតថាមិនចង់សរសេរផុសករណីនេះទេ ប៉ុន្តែគិតឡើងវិញ នាងខ្ញុំពិតជាបារម្ភជំនួសបងប្អូនដែលបានទៅលេងកំពង់សោម ហើយចូលចិត្តញ៉ាំក្តាមប្រៃក្រឡុកល្បី ដោយសារតែកាលពីថ្ងៃទី ២២ ប្អូនប្រុសរបស់ខ្ញុំបានទិញក្តាមប្រៃយកមកញ៉ាំជាមួយក្រុមការងារក្រុមតន្រ្តី ៤ ម៉ោង ក្រោយមកនាងខ្ញុំ និង ប្អូនៗក្រុមការងារ ប្រហែល ៥ នាក់ បានធ្វើទុក រាគ ក្អួត មិនក្រោម ១០ ដង វិលមុខ អស់កម្លាំង ថប់ដង្ហើមក្តៅខ្លួន បណ្តាលឱ្យចូលពេទ្យវេលាម៉ោង ៤ ទាបភ្លឺ មូលហេតុគឺពុលក្តាម ដោយការលាងសម្អាតមិនបានល្អ ពួកខ្ញុំចូលពេទ្យដល់ទៅ ២ ដង ទើបធូរ។ សំណេរមួយនេះ គ្រាន់តែចង់ឱ្យ បងប្អូនមានការប្រុងប្រយ័ត្នមុនញ៉ាំក្តាមប្រៃ កុំឱ្យមានបញ្ហាដូចក្រុមនាងខ្ញុំ នេះពួកខ្ញុំទៅពេទ្យទាន់ពេល មានលទ្ធភាពព្យាបាល ចុះបើមិនទាន់ខ្វះថវិកា ឬមិនបានដឹងថាពុល តើពួកខ្ញុំនឹងទៅជាយ៉ាងណា? សរុបមកនាងខ្ញុំសូមផ្តាំផ្ញើទៅបងៗអាជីវករមួយចំនួនសូមពង្រឹងជាមួយគុណភាព អនាម័យជាមុនសិនមុនលក់ជូនអតិថិជន ព្រោះថាសុខភាព គឺសំខាន់ណាស់ ដែលលុយមិនអាចទិញបានទេ។ ជាចុងក្រោយ សូមអរគុណបងប្អូនដែលបានបារម្ភសួរសុខទុក្ខក្រុមការងារ និង នាងខ្ញុំ ហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យទាំង ២ កន្លែង ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែអ្នកជំងឺយ៉ាងដិតដល់ #ពុលក្តាមប្រៃ»។

យ៉ាងណាមិញ បន្ទាប់ពីបង្ហាញក្ដីបារម្ភខ្លាំង អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែអាណិត និង សរសើរចំពោះ ពិធីការិនីរូបនេះ ក្រោយពីបានឃើញសកម្មភាពរបស់នាង ខណៈកំពុងធ្លាក់ខ្លួនធ្ងន់ដោយសារពុលចំណីនេះមែន ប៉ុន្តែដោយសារត្រូវបំពេញការងារជាមួយក្រុមតន្រ្តីនៅខេត្តព្រះសីហនុនោះ សុភ័ក្រ្ត កុសុម៉ា ខំស៊ូធ្វើការជាពិធីការិនីក្នុងកម្មវិធីមង្គលទាំងខ្លួនឈឺ ឈរមិនចង់ជាប់ និង មានអាការៈក្អួតចង្អោររហូត ប៉ុន្តែនាងនៅតែស៊ូរហូតចប់កម្មវិធី ទើបអាចចូលសម្រាកនៅមន្ទីរពេទ្យម្ដងទៀត។

ជាមួយគ្នានោះដែរ សុភ័ក្រ្ត កុសុម៉ា បានសរសេររៀបរាប់ថា ៖ «ខ្ញុំតែងតែប្រាប់ខ្លួនឯងថា នៅលើឆាកទស្សនិកជនគាត់មិនដឹងថាយើងមានបញ្ហាអ្វី ជួបរឿងអ្វី ពិបាកចិត្តរឿងអ្វីនោះទេ ដូច្នេះនៅលើឆាកត្រូវប្រឹងសម្តែងអស់ពីសមត្ថភាព ព្រោះបើពួកគាត់ឃើញយើងម្តងជាពីរដងដែលមិនមែនជាខ្លួនយើង នោះពួកគាត់នឹងឈប់មើលយើង ហើយអ្វីដែលមិនអាចគេចវេសបានទៀតនោះគឺ ទំនួលខុសត្រូវខ្ពស់បំផុត»៕

សូមទស្សនាវីដេអូខាងក្រោម៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ជួបឬនៅបុគ្គលិកអែបអប? នេះជាហេតុផលដែលពួកគេជ្រើសរើសការអែបអប ធ្វើខ្លួនដូចអ្នកម្នាង អាមាត្យ ជាជាងប្រើសមត្ថភាពពិត

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

ព័ត៌មានបន្ថែម

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

(វីដេអូ) ជូលី ល្អហួស ផលិតចម្រៀង «ចោរសៀមឈ្លានពាន» អត្ថន័យពេញដោយក្ដីឈឺចាប់ ចងចាំទុកជាប្រវត្តិសាស្រ្ដ

នៅចាំទេ? បង្ហាញបច្ចុប្បន្នភាព ដួង ម៉ាណា ពិធីការិនីពេញដោយវោហារក្នុងកម្មវិធី «តារាក្នុងដួងតារា» កាលជាង ១០ ឆ្នាំមុន

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតលុយ សម្រាប់បងប្អូនកសិករដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

នៅចាំទេ? កាកា តារាចម្រៀងក្រុមក្លាស៊ីក បាត់ឈឹងលើសិល្បៈរាប់ឆ្នាំ នេះជាបច្ចុប្បន្នភាពនៃជីវិតរូបនាង

ទម្លាយមុខមាត់ និង ជីវិតរបស់ Kwong Wa តួអង្គ ថាំងចេង ក្នុងរឿង «ស៊ុនអ៊ូខុង» ឆ្នាំ ១៩៩៦

ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ! មាស សុខសោភា បើកកកាយពីជីវិតរៀបការជាង ១០ ឆ្នាំមិនដែលបានចាយលុយប្ដី ខំដើរច្រៀងរហូតបាត់បង់កូនក្នុងផ្ទៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ