ក្រោយបញ្ចប់ការប្រកួតកម្មវិធី Miss Universe Cambodia និង គ្រងតំណែងជាលំដាប់រងទី ២ នៃ MUC 2025 ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏កំពុងបំពេញតួនាទីយ៉ាងសកម្ម និង ត្រៀមបង្ហាញសមិទ្ធផលថ្មីៗលើកមុខមាត់ប្រទេស ជាពិសេសកំពុងក្ដោបបានទីផ្សារខ្លាំងលើវិស័យម៉ូដទាំងក្នុង និង ក្រៅប្រទេស។
ជាក់ស្ដែង ថ្មីៗកន្លងទៅ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានអញ្ជើញពីកម្មវិធី Fashion Show ដ៏ធំនៅប្រទេសវៀតណាម ដើម្បីចូលរួមដើរបង្ហាញម៉ូដក្នុងនាមបវរកញ្ញាកម្ពុជាដ៏មានឥទ្ធិពលមួយរូប ដែលនាងបង្ហាញវត្តមានរួមជាមួយនឹងស្រីស្អាតកម្ពុជា ៣ រូបទៀត គឺកញ្ញា Melia, កញ្ញា អ៊ិន លក្ខិណា និង ហុក សារីតុលា។
ស្របពេលបង្ហាញវត្តមានលើទឹកដីវៀតណាមក្នុងកម្មវិធី Fashion Show លំដាប់អន្តររជាតិនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កាន់តែចាប់អារម្មណ៍ និង សរសើរលើរូបនាងខ្លាំង ខណៈបានឃើញសកម្មភាពវីដេអូមួយដែលក្រុមការងារខាងវៀតណាម បានជួយរៀបចំខ្លួនឱ្យ ពេជ្រវត្តី ដោយនិយាយជាភាសាថៃជាមួយនាង ប៉ុន្តែភ្លាមនោះ វត្តី ក៏បានឆ្លើយតបអរគុណជាភាសាអង់គ្លេស និង ភាសាខ្មែរវិញ ព្រមទាំងបញ្ជាក់ប្រាប់គេថានាងជាជនជាតិខ្មែរទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖