និយាយពីលោក Sopeareach និង កញ្ញា Fi Fill មហាជនអ្នកគាំទ្របានស្គាល់ហើយថា អ្នកទាំងពីរសុទ្ធតែជាអ្នកបង្កើតមាតិកាវីដេអូ និង ជា Influencer ដ៏មានប្រជាប្រិយភាពលើបណ្ដាញសង្គម។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនកំពុងចាប់អារម្មណ៍ខ្លាំងពីប្រុសសង្ហាស្រីស្អាតមួយគូនេះ ខណៈបានឃើញសកម្មភាពរបស់អ្នកទាំងពីរ បានរួមការងារផ្សេងៗជាគូជាមួយគ្នា ជាពិសេសថ្មីៗនេះ លោក Sopeareach និង កញ្ញា Fi Fill ក៏បានចាប់ដៃគ្នាជាក្រុមលេង Challenge ក្នុងកម្មវិធីទៅស្រុករដូវកាលទី ៣។
តាមរយៈវីដេអូសកម្មភាពថត Challenge ក្នុងកម្មវិធីនេះដែរ លោក Sopeareach និង កញ្ញា Fi Fill កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនលើបណ្ដាញសង្គមជាច្រើន ដែលផ្ទុះចែករំលែកនូវវីដេអូខ្លីៗនៃសកម្មភាពរបស់អ្នកទាំងពីរ ភ្ជាប់ជាមួយក្ដីស្រឡាញ់ពេញចិត្ត និង សរសើរចំពោះការតស៊ូរបស់ដៃគូមួយគូនេះ ជាពិសេសសកម្មភាពកាយវិការយកចិត្តទុកដាក់ មើលថែគ្នាល្អខ្លាំង រហូតអ្នកគាំទ្រជាច្រើនបានផ្គូផ្គង់អ្នកទាំងពីរក្នុងន័យស្នេហាទៀតផង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖