ជាការពិតណាស់ ពិធីមង្គលការរបស់តារាចម្រៀង ជី ដេវីត និង ទេព ប៊ូព្រឹក្ស រយៈពេល ៣ ថ្ងៃ ពោលគឺចាប់ពីថ្ងៃចូលរោងនាល្ងាចថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ នោះ ត្រូវបានផ្ទុះការចែករំលែក និង ចាប់អារម្មណ៍ជាខ្លាំង។
ក្នុងនោះដែរ ក្រៅពីការរៀបចំយ៉ាងប្រណីត ដោយតុបតែរចនាបទមានទាំងបុរាណ និង សម័យនោះ ងាកមកកាន់ភ្ញៀវកិត្តិយសជាច្រើន ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់ក្រសែភ្នែកមើលដូចនឹងកូនកំលោះក្រមុំដែរ ពោលគឺម្នាក់ៗតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សោភាប្រៀបដូចទេវបុត្រ ទេវធីតាយ៉ាងដូច្នោះ។
យ៉ាងណាមិញ ក្រឡេកមកមើលអ្នកនាង ពេជ្រ សូលីកា ដែលជាមិត្តសម្លាញ់របស់កូនក្រមុំឯណោះវិញ ក៏ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ដូចគ្នាដែរ មិនថាតែរូបសម្រស់ និង ការតុបតែងខ្លួនរបស់នាងនោះទេ។ ជាងនេះទៅទៀត អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ គឺនៅថ្ងៃមង្គលការរបស់អ្នកនាង ទេព បូព្រឹក្ស និង លោក ជីដេវីត គេបានឃើញអ្នកនាង ពេជ្រ សូលីកា បណ្តើរបុរសសង្ហាម្នាក់ចុះពីលើឡានមកកម្មវិធីជាមួយគ្នាទៀតផង។
វីដេអូ និង រូបភាពគូ ១ សន្លឹករបស់អ្នកនាង ពេជ្រ សូលីកា និង បុរសសង្ហារូបនោះកំពុងធ្វើឱ្យអ្នកគាំទ្រចោទជាសំណួរថា «បុរសរូបនោះជាអ្នកណា?»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖