កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកគាំទ្រកម្ពុជា ពិតជារំភើបចិត្ត និង រីករាយយ៉ាងខ្លាំងនៃការប្រគំតន្ត្រីជាលើកទី ១ ក្នុងប្រទេសយើងរបស់ក្រុមតារាចម្រៀង K-Pop ដ៏ល្បី 2NE1 ក្រោយពីរង់ចាំអស់រយៈពេលជាង ១០ ឆ្នាំ។
ជាការពិត កន្លងមក សមាជិក 2NE1 ពោលគឺ CL និង Minzy ក៏ធ្លាប់បានមកច្រៀងនៅក្នុងប្រទេសកម្ពុជាដែរ ប៉ុន្តែមកជាការសម្តែងទោលតែប៉ុណ្ណោះ។ យ៉ាងណាមិញ កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ គឺជាប្រវត្តសាស្ត្រនៃវិស័យតន្ត្រី ដែល 2NE1 បានមកគ្រប់សមាជិកទាំង ៤ នាក់ នៅលើទឹកដីកម្ពុជា។
ងាកទៅកាន់ Park Bom ឯណោះវិញ អ្នកគាំទ្រជាច្រើន ច្បាស់ជាបានជ្រាបមកហើយពីស្ថានភាពរបស់នាង ដែលកាលសម្តែងលើឆាកតន្ត្រី Concert Tour របស់ 2NE1 នៅតាមបណ្តាប្រទេសមួយចំនួន Park Bom ធ្លាប់តែឃើញភ្លឹកៗភាំងៗ។ ម្យ៉ាងវិញទៀត មានប្រទេសខ្លះ Park Bom ក៏មិនបានចូលរួមសម្តែងទៀតផង។
យ៉ាងណាមិញ នៅឆាកប្រគំតន្ត្រី Ganzberg Super Idol កន្លងទៅ Park Bom បានធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្ត រហូតមានខ្លះរំជួលចិត្តដ៏ស្រក់ទឹកភ្នែក ដែល Park Bom បានធ្វើយ៉ាងល្អក្នុងការសម្តែងជាមួយសមាជិកដទៃទៀត។ លើសពីនោះ គឺនាងច្រៀងរាំ គ្រប់បទមិនឱ្យចន្លោះនោះឡើយ ដោយប្លែកខ្លាំងខុសពីឆាកមុនៗ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖