ជាការពិតណាស់ អ្នកគាំទ្រនិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងស្រីកូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា ច្បាស់ជាបានជ្រាបមកហើយពីទំនាក់ទំនងរបស់នាង និង គូស្នេហ៍ភេទដូចគ្នាជាថៅកែហាងភោជនីយដា្ឋនបានបែកបាក់គ្នាយ៉ាងស្ងប់ស្ងាត់។

ក្រោយបែកបាក់គ្នា កញ្ញា លី អ៊ីវ៉ាធីណា ក៏មានគូស្នេហ៍ថ្មី មកស្អំបេះដូងរួចរាល់ហើយដែរ ដោយគូស្នេហ៍ក្រោយនេះ បានបង្ហាញក្តីស្រឡាញ់ និង យកចិត្តទុកដាក់ចំពោះនាងយ៉ាងខ្លាំង ដោយពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា លី អ៊ីវ៉ាធីណា តែងតែបង្ហោះពីភាពផ្អែមល្ហែមជានិច្ច។

ដោយឡែក អ្វីដែលកាន់តែគួរឱ្យរំភើបនោះ ថ្មីៗនេះ គូស្នេហ៍ថ្មី ដែលជានារីដូចគ្នារបស់កញ្ញា លី អ៊ីវ៉ាធីណា បានសុំនាងរៀបការហើយ ដោយការសុំរៀបការនេះ គឺប្លែកគេតែម្តង ដោយគូស្នេហ៍របស់កញ្ញា លី អ៊ីវ៉ាធីណា ដកចិញ្ចៀនសុំរៀបការអំឡុងពេលហែលទឹក។ យ៉ាងណាក៏ដោយ អ្នកគាំទ្រក៏បានបង្ហាញអារម្មណ៍រីករាយ និង ចូលរួមអបអរសាទរដល់កញ្ញា លី អ៊ីវ៉ាធីណា ផងដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖





