បើគិតមកដល់ពេលនេះ រយៈពេលជាង ១ ឆ្នាំ មកហើយ ដែលពិធីការិនី ហ៊ិន ច័ន្ទនិរ័ត្ន និង ស្វាមីបានរៀបការកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣។
ក្រោយអ្នកនាង ហ៊ិន ច័ន្ទនិរ័ត្ន រៀបអាពាហ៍ពិពាហ៍ហើយនោះ មហាជន ជាពិសេស មិត្តភក្តិទាំងក្នុង និង ក្រៅសិល្បៈជាច្រើន បានទន្ទឹងមើល ថាតើពេលណាគូស្វាមីភរិយាមួយគូនេះ នឹងយកបុត្រ ព្រោះម្នាក់ៗចង់ឃើញមុខ Baby ខ្លាំង ព្រោះម៉ាក់ក៏ស្អាត ប៉ាក៏សង្ហា បើកូនកើតមកមិនដឹងជាឃ្យូដយ៉ាងណានោះ។
ដោយឡែក ក្រោយទន្ទឹងរង់ចាំជាយូរ កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អ្នកនាង ហ៊ិន ច័ន្ទនិរ័ត្ន បានធ្វើវីដេអូពញ្ញាក់អារម្មណ៍ស្វាមី ដោយអ្នកនាងកំពុងពពោះ។ ក្នុងនោះដែរ មិនត្រឹមតែស្វាមីរបស់កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន នោះទេ ដែលរំភើបចិត្ត សូម្បីតែអ្នកទស្សនាវីដេអូក៏រំភើបចិត្ត និង ចូលរួមអបអរសាទរដល់អ្នកនាង និង ស្វាមីផងដែរ។
អ្នកនាង ហ៊ិន ច័ន្ទនិរ័ត្ន បានបញ្ជាក់ថាការពិត អ្នកនាងមានគម្រោងយកបុត្រនៅឆ្នាំនេះ ហើយពេលនេះអ្នកនាងបានសម្រេចដូចប្រាថ្នា ខណៈស្វាមីឯណោះវិញ គឺចង់បានកូនប្រុស៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖