បន្ទាប់ពីរង់ចាំជាច្រើនខែដោយក្ដីរំភើប ទីបំផុត តារាចម្រៀងស្រី កែវ សុបញ្ញា និង ស្វាមី បានឃើញមុខទាយាទដំបូងហើយជាកូនស្រី ដែលតារាស្រីរូបនេះបានសម្រាលប្រកបដោយសុវត្ថិភាពតាមធម្មជាតិនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥។
តាមរយៈការបង្ហោះចែករំលែកវីដេអូលើហ្វេសប៊ុករបស់អ្នកនាង កែវ សុបញ្ញា ដែលបង្ហាញការស្វាគមន៍កូនស្រីដំបូងរបស់អ្នកនាងពេញដោយក្ដីរំភើប ដោយឃើញថាកូនស្រីមានមុខមាត់ទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ខ្លាំង និង បានដាក់ឈ្មោះឱ្យអូនតូចថា ពេជ្រ មេរ៉ា។
ក្នុងនោះ អ្នកនាង កែវ សុបញ្ញា បានរៀបរាប់លើវីដេអូថា ៖ «អូនឈ្មោះ ពេជ្រ មេរ៉ា អូនកើត ថ្ងៃទី ៧ ខែ សីហា ចំម៉ោង សន្តិភាព ម៉ាក់អូនទើបស្រួលខ្លួនទើបបានផុស ទេអ៊ូំពូមីងអើយ ជួយមើលបន្តិចមើសមុខអូនកាត់ទៅម៉ាក់ ឬក៏ប៉ា»។
ទន្ទឹមនឹងនេះដែរ មហាជន ក៏ដូចជាមិត្តក្នុងសិល្បៈជាច្រើន កំពុងបង្ហាញការចូលរួមអបអរសាទរដល់តារាចម្រៀងស្រីរូបនេះ និង ស្វាមី ដែលទើបតែទទួលបានកូនដំបូងយ៉ាងគួរឱ្យក្នាញ់រូបនេះផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖