កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី បានប្រកាសដំណឹងល្អហើយ ដោយលោក និង ភរិយាក្រោយចូលរោងការនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។
ដំណឹងល្អនេះដែរ បានធ្វើឱ្យអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខមមិនជូនពរដល់លោក យឿន ពិសី និង ភរិយាក្រោយជាបន្តបន្ទាប់ផងដែរ។
3
ដោយឡែក ក្រឡេកទៅមើល អ្នកនាង រ៉ាដា អតីតភរិយាលោក យឿន ពិសី ឯណោះវិញ ក្រោយអតីតស្វាមីប្រកាសពីរឿងមង្គលការ អ្នកនាងក៏ត្រូវបានមហាជនចូលទៅសួរនាំថា ពេលណាដល់វេនអ្នកនាងម្តង ខណៈពេលនេះ អ្នកនាងក៏មានស្នេហ៍ថ្មី និង រស់នៅយ៉ាងមានសុភមង្គលដូចគ្នាដែរ។
មិនបង្អង់ អ្នកនាង រ៉ាដា ក៏បានឆ្លើយតបថា នៅមិនទាន់ដល់ពេលទេ ចាំមានលុយសិន ព្រោះពេលនេះមានលុយដែរ តែសម្រាប់រកស៊ី ដូច្នេះចាំមានលុយគ្រប់គ្រាន់នឹងរៀបចំពិធីមង្គលការដូចគេឯងហើយ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖