(វីដេអូ) ហ្វីយ៉ាតា ប្រាប់មូលហេតុត្រូវតែទៅប្រកួត MU នៅថៃ ខណៈខាងអន្តរជាតិបានប្រើពាក្យមួយមកកាន់កម្ពុជា

Share This

គិតមកដល់ពេលនេះ ជិត ១ ខែហើយ ដែលកម្មវិធី Miss Universe Cambodia បានរកឃើញនូវរាជិនីម្ចាស់មកុដថ្មី MUC 2025 ដែលបានទៅលើបវរកញ្ញាពេញដោយសមត្ថភាព រូបសម្រស់ និង ចំណេះដឹង គឺអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលនាងនឹងត្រៀមខ្លួនតំណាងឱ្យកម្ពុជា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី ៧៤ ឆ្នាំ ២០២៥ នេះ។

ចំពោះដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Universe លើកទី ៧៤ នេះដែរ ត្រូវបានប្រកាសជាផ្លូវការថា នឹងរៀបចំធ្វើឡើងនៅឯប្រទេសថៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ។

ងាកមកមើលម្ចាស់មកុដ Miss Universe Cambodia 2025 អ្នកនាង ហ្វីយ៉ាតា ចាប់តាំងពីគ្រងមកុដដ៏អស្ចារ្យនេះ ឃើញថាអ្នកនាងបានបង្ហាញការត្រៀមខ្លួនហ្វឹកហាត់យ៉ាងស្វាហាប់ ដ្បិតតែមិនទាន់មានការសម្រេចចិត្តច្បាស់ក្នុងដំណើរឆ្ពោះទៅប្រកួតលើឆាកអន្តរជាតិនេះ ខណៈមហាជនអ្នកគាំទ្រកម្ពុជាមានទាំងការគាំទ្រលើកទឹកចិត្ត និង ក្ដីបារម្ភពីសុវត្ថិភាពរបស់នាងក្នុងការតំណាងកម្ពុជាទៅប្រកួតលើទឹកដីប្រទេសថៃនោះ។

ដោយឡែក ខណៈសល់តែជាង ១ ខែទៀតកម្មវិធីនឹងចាប់ផ្ដើមប្រកួត ក៏ឃើញហ្វេសប៊ុករបស់បវរកញ្ញា ហ្វីយ៉ាតា បានបង្ហាញឱ្យដឹងថា នាងនឹងសម្រេចចិត្តជាផ្លូវការក្នុងការតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe នៅឯប្រទេសថៃ។

ក្រៅពីបង្ហាញលើហ្វេសប៊ុករបស់ខ្លួន ថ្មីៗនេះ ក៏បានឃើញអ្នកនាង ហ្វីយ៉ាតា ចូលរួមក្នុងកម្មវិធីកិច្ចសម្ភាស «3 FUN» និយាយទាក់ទងនឹងការសម្រេចចិត្តទៅប្រកួតលើអន្តរជាតិ ដែលនាងបានបញ្ជាក់យ៉ាងច្បាស់ៗថានឹងទៅចូលរួមប្រកួត ដោយក្នុងនោះ បវរកញ្ញារូបនេះ ក៏បានប្រាប់ពីមូលហេតុដែលជំរុញចិត្តរបស់នាងយ៉ាងមោះមុតត្រូវតែទៅប្រកួត ទោះត្រូវជួបនឹងឧបសគ្គធំតូចបែបណាក៏ដោយ។

ក្នុងវីដេអូកិច្ចសម្ភាសនោះ អ្នកនាង ហ្វីយ៉ាតា បានរៀបរាប់ថា ៖ «ចាប់តាំងពីចូលមកប្រកួតយើងដឹងហើយថាកម្មវិធីនឹងប្រព្រឹត្តនៅប្រទេសណា ហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថា បើសិនជាខ្ញុំឈ្នះមកុដ ឆាកអន្តរជាតិទាំងមូលអត់អាចខ្វះទង់ជាតិរបស់ប្រទេសកម្ពុជាយើងបានទេ ហើយពាក្យនឹងគឺនៅក្នុងខួរក្បាលខ្ញុំវិលទៅវិលមករហូត។ ហើយពេលនេះ ខ្ញុំអាចឈ្នះបានមកុដតំណាងឱ្យប្រទេសកម្ពុជាហើយ ហេតុអីបានខ្ញុំអត់អាចយកទង់ជាតិខ្មែរយើងទៅលើឆាកនឹងបាន អ៊ីចឹងខ្ញុំគិតថា ទោះបីជាមានឧបសគ្គធំនៅខាងមុខ ឬក៏មិនមាន ឬណាយ៉ាងណាក៏ដោយ តែការប្ដេជ្ញាចិត្តរបស់ខ្ញុំដែលត្រូវយកទង់ជាតិកម្ពុជាទៅលើឆាកអន្តរជាតិត្រូវតែបន្ត។

ម្យ៉ាងទៀត ខ្ញុំក៏ទទួលបានដំណឹងពី ND ផ្ទាល់ ដែលបានពិភាក្សាជាមួយខាងកម្មវិធីអន្តរជាតិ ហើយខាងកម្មវិធី MU ក៏ផ្ដាំទៅ ND កម្ពុជាវិញថា គេមិនចង់ឱ្យបាត់បង់បេក្ខភាពពីប្រទេសណាមួយទេ គឺគេចង់ស្វាគមន៍យើង ឱ្យយើងទៅប្រកួតទាំងអស់គ្នា»៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ព័ត៌មានបន្ថែម

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

(វីដេអូ) អ្នកគ្រូបង្រៀនស្អាត សាន្ត កុសុមៈ រំភើបចិត្តពេលបានក្លាយជាគ្រូបង្រៀនដូចក្តីស្រមៃ ទោះចុះឡើងឆ្ងាយផ្ទះរាល់ថ្ងៃក៏សប្បាយ

ផ្ទុះចាប់អារម្មណ៍! តារាចម្រៀងពន្លកថ្មីត្រូវជាសាច់ឈាមឧកញ៉ា ខេមរៈ សិរីមន្ត មានទឹកដមសំឡេងស្រដៀង ខេមរៈ ស្រីពៅ

អធឹកអធមណាស់! មង្គលការ ស្វែង សុជាតា យប់មិញ មានមិត្តរួមអាជីពចូលរួមយ៉ាងកុះករ

ស្វែងរកព័ត៌មាន​ ឬវីដេអូ