ក្រោយពីភ្ជាប់ពាក្យអស់រយៈពេលជាង ១ ឆ្នាំ ហើយនោះ ថ្ងៃពិសេស របស់តារាចម្រៀងសំឡេងស្រទន់ លោក ខាយ និង គូដណ្តឹង គឺកញ្ញា មុន្នីនាថ បានមកដល់ហើយ ដោយនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥ គូស្វាមីភរិយាថ្មីខាងលើ បានដឹកដៃគ្នាចូលរោងការហើយ។
ក្នុងនោះ ពិធីមង្គលការរបស់ម្ចាស់បទ «ម៉ាស្ការ៉ាទឹកភ្នែក» និង ភរិយា បានរៀបចំឡើងនៅទឹកដីកំណើតខាងកូនក្រមុំ នាខេត្តសៀមរាប ដោយមានការអញ្ចើញចូលរួមពីសំណាក់ញាតិមិត្តទាំងសងខាង យ៉ាងអធឹកអធមផងដែរ៕