បើនិយាយពីតារាចម្រៀងរៀមច្បង ដែលនិយមលើកយកបទចម្រៀងមរតកដើមមកច្រៀងយ៉ាងពីរោះនោះ មហាជនជាច្រើន ច្បាស់ជាបានស្គាល់លោក អ៊ឹង ប៊ុនលាភ ជាក់ជាមិនខាន ដោយលោក ក៏ជាតារាចម្រៀងល្បីឈ្មោះរួមជំនាន់នឹងលោក ផាន សុផាត ផងដែរ។

បច្ចុប្បន្ន បើទោះជាមានវ័យជ្រេបន្តិចមែន ប៉ុន្តែលោក អ៊ឹង ប៊ុនលាភ នៅតែបន្តអាជីពជាតារាចម្រៀងយ៉ាងមានប្រជាប្រិយភាព អស់រយៈពេលជាប្រមាណជាង ២០ ឆ្នាំ មកហើយដែរ ដោយក្នុងនោះ លោកបានបង្ហាញវត្តមានក្នុងកម្មវិធីតន្ត្រី និង កម្មវិធីកម្សាន្តនានាជាច្រើន។

យ៉ាងណាមិញ ថ្មីៗនេះ អ្នកគាំទ្រតារាចម្រៀងរៀមច្បង លោក អ៊ឹង ប៊ុនលាភ បាន និង កំពុងចាប់អារម្មណ៍ដល់កូនប្រុសរបស់លោក គឺកុមារា អ៊ឹង ប៊ុនរាជ ដែលកំពុងតែដើរតាមគន្លងរបស់ឪពុកលើវិថីសិល្បៈ។ ក្នុងនោះ អ្វីដែលគួរឱ្យសរសើរ កូនប្រុស លោក អ៊ឹង ប៊ុនលាភ បើទោះជានៅក្មេងវ័យក៏ពិតមែន ប៉ុន្តែទឹកដមសំឡេងពិតជាពីរោះគ្រលួច ជាពិសេស នៅពេលបកស្រាយបទចម្រៀងមរតកដើម៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖


