បន្ទាប់ពីវគ្គបង្ហាញឈុតតំណាងជាតិ នៅរាត្រីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Universe 2025 ក៏បានរៀបចំវគ្គប្រកួតបឋម ដែលតម្រូវឱ្យបេក្ខភាពតំណាងប្រទេសនីមួយៗ ធ្វើការដើរបញ្ចេញសមត្ថភាពរៀងៗខ្លួនជាមួយឈុតប៊ីគីនី និង ឈុតរាត្រីសមោសរ នៅលើឆាកកម្មវិធីប្រកួតដ៏អស្ចារ្យមួយនេះ។


ក្នុងវគ្គប្រកួតបឋមនេះដែរ ក្រឡេកមើលបវរកញ្ញាតំណាងឱ្យកម្ពុជាយើងអ្នកនាង ហ្វីយ៉ាតា បានដើរបង្ហាញសមត្ថភាពយ៉ាងស្វាហាប់ និង ជឿជាក់ ពោរពេញដោយទំនុកចិត្តបំផុតទាំងការដើរបង្ហាញខ្លួនក្នុងឈុតប៊ីគីនី និង ឈុតរាត្រីសមោសរ ដោយបានធ្វើឱ្យមហាជនមើលហើយផ្ទុះសរសើរពេញមិនដាច់ពីមាត់។




វីដេអូនៃការដើរបង្ហាញសមត្ថភាពរបស់ ហ្វីយ៉ាតា ក្នុងវគ្គប្រកួតបឋមនេះ កំពុងផ្ទុះចាប់អារម្មណ៍ចែករំលែក និង សរសើរខ្លាំងពីមហាជនអ្នកគាំទ្រចំពោះបវរកញ្ញារូបនេះ ព្រមទាំងកាន់តែមានទំនុកចិត្តខ្លាំងចំពោះនាងថានឹងអាចទទួលបានលទ្ធផលល្អត្រឡប់មកមាតុភូមិវិញ ខណៈការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅរាត្រីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖







