(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

Share This

និយាយពីអ្នកបង្កើតមាតិកាហ្វេសប៊ុកជនជាតិចិនដ៏ល្បីឈ្មោះ និង ជា Influencer ប្រុសស្អាត សុភ័ក្រ្ត កន្លងមកលោកតែងឆក់បានការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រកម្ពុជាលើបណ្ដាញសង្គម ជាមួយនឹងការបង្ហោះផ្សេងៗលើហ្វេសប៊ុកផេករបស់លោកទាក់ទងនឹងសកម្មភាពការងារផ្សេងៗលើទឹកដីកម្ពុជា និង តែងបង្ហាញពីទំហំចិត្តនៃក្ដីស្រឡាញ់ចំពោះភាសាខ្មែរ វប្បធម៌ ប្រវត្តិសាស្រ្តរបស់កម្ពុជាគួរឱ្យសរសើរ។

រាល់ការបង្ហោះរបស់ Influencer ប្រុសស្អាតជនជាតិចិនរូបនេះ បានធ្វើឱ្យមហាជនកម្ពុជាចែករំលែកដោយក្ដីពេញចិត្ត និង សរសើរខ្លាំងចំពោះលោក ដែលក្នុងនាមជាជនបរទេសមួយរូបមានទឹកចិត្តស្រឡាញ់ និង តែងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។

ជាក់ស្ដែង ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាសរសើរ និង រំភើបចំពោះទឹកចិត្តស្រឡាញ់កម្ពុជារបស់ប្រុសស្អាត សុភ័ក្រ្ត ខណៈបានឃើញលោកបានបង្ហាញសកម្មភាពសម្ដែងចម្រៀងមួយបទលើវេទិកាកម្មវិធីរបស់កម្ពុជា-ចិន ដោយបានច្រៀងជាភាសាខ្មែរក្នុងអត្ថន័យពេញដោយក្ដីស្រឡាញ់ និង សន្តិភាពផងដែរ។

លើសពីនេះ លោក សុភ័ក្រ្ត បានបង្ហោះសារភ្ជាប់ជាមួយវីដេអូបង្ហាញក្ដីរំភើប និង ក្ដីស្រឡាញ់ចំពោះកម្ពុជាប្រៀបដូចជាផ្ទះទី ២ របស់លោកថា ៖ «ខ្ញុំពិតជាមានមោទកភាព និង សប្បាយរីករាយជាខ្លាំង ក្នុងការបង្ហាញបទចម្រៀងរបស់ខ្ញុំ ដែលមានចំណងជើងថា «ប្រទេស២ បេះដូង១» នៅក្នុងព្រឹត្តិការណ៍ «ស្លាបសន្តិភាព» កាលពីយប់មិញ បទចម្រៀងនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះខ្ញុំ ក្នុងនាមជាជនជាតិចិនដែលបានរស់នៅប្រទេសកម្ពុជា 6 ឆ្នាំមកហើយ ប្រទេសកម្ពុជាក៏បានក្លាយជាស្រុកទីពីររបស់ខ្ញុំ។

ខ្ញុំមិនដែលនឹកស្មានថា នឹងមានឱកាសបានបកស្រាយអត្តន័យចម្រៀង អមដោយសារនៃការរួបរួមឯកភាព និង សេចក្តីស្រឡាញ់ ក្នុងន័យលើកកម្ពស់សន្តិភាព ដែលពិភពលោកយើងកំពុងតែត្រូវការយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះឡើយ។ ទោះបីខ្ញុំមានអារម្មណ៍រាងភ័យខ្លាចបន្តិចក្តី ប៉ុន្តែអ្វីដែលខ្ញុំរំភើបខ្លាំងនោះគឺ ខ្ញុំមានមោទកភាព ក្នុងការបង្ហាញប្រទេសទាំងពីរដែលខ្ញុំស្រឡាញ់ ក៏ដូចជាមោទកភាព ក្នុងការសម្តែងចម្រៀងសម្រាប់សន្តិភាព ហើយកាន់តែគួរឱ្យត្រេកអរទៀតនោះ គឺក្នុងការបង្ហាញថា មិនថាយើងមកពីទីណាទេ បេះដូងរបស់យើងអាចរួមជាមួយគ្នាបាន។ សូមអរគុណដ៏ជ្រាលជ្រៅ ជូនដល់អ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យពេលវេលាដ៏មានតម្លៃនេះ បានកើតឡើង និង ក្លាយជាការពិត»៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

ព័ត៌មានបន្ថែម

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

សុខគា គីមលាង បង្កើតមូលនិធិស្រមោចរាំ ជាមួយគោលបំណង ៣ ដើម្បីសិល្បៈរបាំខ្មែរ

កាន់តែច្បាស់លាស់! មាស សុខសោភា ហៅ តាសក់សភ្នំត្បែង ថាស្វាមីៗ ពេលឆ្លើយឆ្លងខំមិនជាមួយអ្នកគាំទ្រ

ជីវិតធ្លាក់ដល់បាត! ម៉ូដែលស្រីល្បីម្នាក់នៅអាមេរិក ធ្លាក់ខ្លួនដើរអនាថាតាមផ្លូវ រើកកាយតាមធុងសំរាមរកម្ហូប និង ខោអាវស្លៀកពាក់ ក្រោយលែងលះស្វាមី

ទទួលបានខំមិនចាកប្រធានបទច្រើនពេក! មាស សុខសោភា ថា ទើបដឹងខ្លួន ពេលនេះស្ទើរតែរកអ្នកគាំទ្រពិតប្រាកដប្រកបដោយគុណធម៌មួយមិនបាន

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

(វីដេអូ) នាយក្រឹម និង សិល្បករជាច្រើន នាំយកស្បៀង ចុះសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពរងរបួស នៅតាមមន្ទីរពេទ្យយ៉ាងសកម្ម

ស្វែងរកព័ត៌មាន​ ឬវីដេអូ