មហាជន ជាពិសេសយុវវ័យនិយមស្ដាប់ចម្រៀងរ៉េប ច្បាស់ជាបានស្គាល់មកហើយអតីតសមាជិកក្រុម Polarix លោក GV Lux ដោយសព្វថ្ងៃបានផ្លាស់ប្តូរឈ្មោះទៅជា DyLux វិញនោះ។ ក្នុងនោះដែរ ក្រោយពីបានចាកចេញពីក្រុម Polarix លោក DyLux ក៏បានក្លាយទៅជាតារាចម្រៀងឯករាជ្យ និង បានផលិតចម្រៀងទោលជាបន្តបន្ទាប់។
យ៉ាងណាមិញ ក្រោយឈរឈ្មោះជាតារាចម្រៀងឯករាជ្យហើយនោះ មួយរយៈធំនេះ រហូតដល់ចុងឆ្នាំ ២០២៤ លោក DyLux បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានលេចវត្តមានក្នុងផលិតកម្ម Pluss 855 រួមទ្រនំជាមួយនឹងក្រុមចម្រៀងរ៉េប La Cima Cartel។
ជាក់ស្តែង នៅឆ្នាំ ២០២៥ នេះ លោក DyLux បានបង្ហាញវត្តមានជាថ្មីហើយ លើវិថីសិល្បៈ ដោយថ្មីៗនេះ លោកបានបញ្ចេញចម្រៀងថ្មីមានចំណងជើងថា «បើបាន» ក្រោយរយាលមួយរយៈ។ បទថ្មីនេះដែរ លោក Dy Lux បានបកស្រាយរួមគ្នានឹងតារាចម្រៀងរ៉េបមកពីខេត្តកំពង់ធំ ម្ចាស់បទ «Channavinlyna» គឺលោក NPN៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖