ថ្មីៗនេះ តារាសម្ដែងស្រី ស៊ីន យូប៊ីន បានឆក់ការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាថ្មី ក្រោយពីបានឃើញនាងបង្ហាញសកម្មភាពលើទឹកដីប្រទេសថៃ ដោយត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីមួយ រួមជាមួយតារាថៃល្បីៗ ព្រមទាំងឃើញមានតារា K-pop ដ៏ល្បី គឺលោក Jackson Wang ក្នុងកម្មវិធីនោះដែរ។
ចំពោះសកម្មភាពរបស់តារាស្រី ស៊ីន យូប៊ីន លើទឹកដៃប្រទេសថៃលើកនេះដែរ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាផ្ទុះចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីចូលរួមក្នុងកម្មវិធីរបស់ថៃហើយ នាងក៏បានបង្ហោះវីដេអូសកម្មភាពមួយទៀតដែលបានជួបនឹងលោក Jackson Wang ដោយចៃដន្យនៅក្រៅ កន្លែងញ៉ាំអី ដែលពេលនោះ តារា K-pop រូបនេះ ឃើញនាងភ្លាម ក៏បានឱបនិយាយរាក់ទាក់នាងយ៉ាងរួសរាយ និង ស្និទ្ធស្នាលទៀតផង។
វីដេអូនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនផ្ទុះចែករំលែក និង បង្ហាញក្ដីរំភើបជំនួសចំពោះសកម្មភាពដ៏ស្និទ្ធស្នាលរវាងតារាសម្ដែងស្រីកម្ពុជា និង តារា K-pop ល្បីឈ្មោះរូបនេះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖