និយាយពីបវរកញ្ញាភេទទី ៣ កញ្ញា សៃ ហ្វុន Miss Queen Cambodia 2021 និង ជាលំដាប់រងទី ១ Miss Universe Cambodia 2023 ដ្បិតតែអាកខានដើរលើឆាកវិស័យបវរកញ្ញាប៉ុន្មានឆ្នាំមែន តែមកដល់ពេលនេះ នាងនៅតែជាបវរកញ្ញាដ៏លេចធ្លា និង ជាគ្រាប់ពេជ្រក្នុងចិត្តអ្នកគាំទ្រវិស័យបវរកញ្ញា ដែលស្រឡាញ់ពេញចិត្តដដែល។
ក្រៅពីវិស័យបវរកញ្ញា កញ្ញា សៃហ្វុន ក៏ត្រូវបានមហាជនចាប់អារម្មណ៍លើរឿងឯកជនរបស់នាង ដោយចាត់ទុកជាបវរកញ្ញាជោគជ័យមួយរូបមានជីវិតឯកជនហាយសូរមិនធម្មតាដែរ ជាពិសេសរឿងរ៉ាវស្នេហា សៃហ្វុន ក៏មានជីវិតគូចាប់ដៃគ្នាធ្វើការរកស៊ីត្រៀមសាងអនាគតជាមួយគ្នាទៀតផង។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍លើជីវិតឯកជនរបស់បវរកញ្ញា សៃហ្វុន ខណៈបានឃើញនាងបង្ហាញពីរបស់ទ្រព្យនៃក្ដីស្រមៃរបស់នាង ដែលខំសន្សំទិញទុកប៉ុន្មានឆ្នាំកន្លងមក ជាផ្ទះលម្ហែដ៏ប្រណីតមួយនៅលើភ្នំបូកគោ សម្រាប់ទុកសម្រាកលម្ហែជាលក្ខណៈក្រុមគ្រួសារ និង ជាមួយម្ចាស់បេះដូងផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖