កាលពីរាត្រីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ អ្នកគាំទ្រ Influencer ល្បីឈ្មោះអ្នកនាង ជា ស្រីនា បានចូលរួមអបអរសាទរដល់ក្រុមគ្រួសាររបស់អ្នកនាងយ៉ាងខ្លាំង បន្ទាប់ពីអ្នកស្រី នី ម្តាយរបស់ ស្រីនា បានប្រកាសពពោះកូនទី ៤ ក្នុងផ្ទៃ។
យ៉ាងណាមិញ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកនាង ជា ស្រីនា បានបង្ហោះវីដេអូសោកសៅមួយ ដោយនាងបានជម្រាបដំណឹងថា កូនក្នុងផ្ទៃរបស់អ្នកស្រី នី គឺមិននៅជាមួយទៀតទេ ពោលគឺទារកក្នុងផ្ទៃមិនលូតលាស់ឡើយ។
ដំណឹងនេះដែរ បានធ្វើឱ្យមិត្តភក្តិ និង អ្នកគាំទ្រជាច្រើនបានចូលរួមសោកស្តាយ និង ផ្តល់កម្លាំងចិត្ត ព្រមទាំងជូនពរដល់អ្នកស្រី នី ឱ្យមានសុខភាពប្រសើរឡើង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖