(វីដេអូ) វ៉ាវ! ទេព បូព្រឹក្ស ត្រៀមតំណាងសិល្បករកម្ពុជាយកបទ «ទេវរាជ» ទៅសម្ដែងលើឆាក ROUND Festival 2025 ដ៏ធំនៅម៉ាឡេស៊ី

Share This

ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្ររបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស កំពុងផ្ទុះចាប់អារម្មណ៍ចែករំលែក និង បង្ហាញក្ដីរំភើបអបអរខ្លាំង ក្រោយពីទទួលដំណឹងថាអ្នកនាងនឹងតំណាងជាសិល្បករកម្ពុជាចូលរួមក្នុងកម្មវិធីដ៏ធំ 2025 ROUND Festival នៅឯប្រទេសម៉ាឡេស៊ី។

តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់អ្នកនាង ទេព បូព្រឹក្ស បានឱ្យដឹងដែរថា អ្នកនាងនឹងត្រៀមនាំយកការសម្ដែងទស្សនីយភាពសិល្បៈខ្មែរច្រើនទម្រង់បែបសហសម័យមាន ល្ខោនខោល, របាំមណីមេខលា និង អប្សរា ក្នុងបទចម្រៀង «ទេវរាជ» ជាលើកដំបូងលើឆាកអន្តរជាតិនេះ។

ក្នុងនោះ អ្នកនាង ទេព បូព្រឹក្ស បានរៀបរាប់ថា ៖ «2025 ROUND Festival in Malaysia នាងខ្ញុំ ទេព បូព្រឹក្ស នឹងនាំយកការសម្តែងបែបសហសម័យរួមមាន ល្ខោនខោល, របាំមណីមេខលា និង អប្សរា ជាលើកទីមួយនៃសិល្បៈខ្មែរដែលនឹងរួមបញ្ចូលគ្នានៅលើឆាកអន្តរជាតិក្រោមទស្សនីយភាពបទ «ទេវរាជ» អ្វីដែលនាងខ្ញុំធ្លាប់ស្រមៃថានឹងដឹកដៃវប្បធម៌ទៅកាន់ឆាកអន្តរជាតិ ពេលនេះសម្រេចចេញជាផ្កាហើយ។ BRING OUR KHMER TO THE TOP»

ព្រឹត្តិការណ៍ ROUND Festival 2025 ត្រូវបានគេដឹងថាជាកម្មវិធីមហោស្រពតន្រ្តីអាស៊ាន-កូរ៉េ «Asian Korea Music Festival» ដែលរៀបចំឡើងជារៀងរាល់ឆ្នាំនៅលើទឹកដីប្រទេសកូរ៉េ តែសម្រាប់ឆ្នាំ ២០២៥ នេះ ROUND Festival នឹងប្រព្រឹត្តឡើងនៅឯប្រទេសម៉ាឡេស៊ី មានការចូលរួមពីកំពូលតារាចម្រៀងល្បីៗនៅបណ្ដាប្រទេសអាស៊ាន និង ប្រទេសកូរ៉េខាងត្បូង៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

ព័ត៌មានបន្ថែម

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

(វីដេអូ) អ្នកគ្រូបង្រៀនស្អាត សាន្ត កុសុមៈ រំភើបចិត្តពេលបានក្លាយជាគ្រូបង្រៀនដូចក្តីស្រមៃ ទោះចុះឡើងឆ្ងាយផ្ទះរាល់ថ្ងៃក៏សប្បាយ

ផ្ទុះចាប់អារម្មណ៍! តារាចម្រៀងពន្លកថ្មីត្រូវជាសាច់ឈាមឧកញ៉ា ខេមរៈ សិរីមន្ត មានទឹកដមសំឡេងស្រដៀង ខេមរៈ ស្រីពៅ

អធឹកអធមណាស់! មង្គលការ ស្វែង សុជាតា យប់មិញ មានមិត្តរួមអាជីពចូលរួមយ៉ាងកុះករ

អ្នកគាំទ្ររំភើប! អ្នកស្និទ្ធស្នាល Taylor Swift ទម្លាយថា មង្គលការនាង និង គូដណ្ដឹងបានកំណត់ជាក់លាក់ហើយ សូម្បីតែទីតាំងក៏រើសរួចហើយដែរ

(វីដេអូ) អំណាចណាស់! ផន ស្រីពី យកឈុតយ៉ាងពិសេសបង្ហាញក្នុងវគ្គ Carnival Show កក្រើកឆាក Miss Cosmo 2025 យប់មិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ